ភ្នំពេញ៖ ដូចយើងបានដឹងរួចមកហើយថា ទាំងអ្នកនាង ឱក សុគន្ធកញ្ញា និង លោក ណុប បាយ៉ារិទ្ធិ គឺសុទ្ធសឹងតែជាតារាចម្រៀងចាស់វស្សាប្រចាំផលិតកម្មរស្មីហង្សមាស និងមានកេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងផងដែរ ដោយសារតារាចម្រៀងទាំងពីរបានរួមការងារជាមួយគ្នាជាច្រើន ជាពិសេសតាមរយៈការធ្វើជាគណៈកម្មការជាមួយគ្នានៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកជាច្រើន របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស។ ប៉ុន្តែអ្នកទាំងអស់គ្នាប្រហែលជាមិនទាន់បានដឹងទេថា អ្នកនាង ឱក សុគន្ធកញ្ញា មានអារម្មណ៍បែបណាចំពោះលោក ណុប បាយ៉ារិទ្ធិ នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគាប់ជួន នៅថ្ងៃទី១៦ ខែមិថុនា ដែលត្រូវជាថ្ងៃខួបកំណើតរបស់លោក ណុប បាយ៉ារិទ្ធិ នោះ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាព អមជាមួយសារដ៏វែងមួយ ដែលបង្ហាញពីអារម្មណ៍ពិតរបស់អ្នកនាង ចំពោះតារាប្រុសរៀមច្បងរូបនេះ ដោយមានខ្លឹមសារដូចតទៅ៖
តាមរយៈសារនេះ បានបង្ហាញឲ្យឃើញថា ចំណងមិត្តភាពរវាងតារាចម្រៀងដ៏ល្បីឈ្មោះទាំងពីររូប គឺពិតជាមានរឹងមាំគួរឲ្យកោតសរសើរមែនទែន ជាពិសេស អ្នកនាង ឱក សុគន្ធកញ្ញា បានចាត់ទុកលោក ណុប បាយ៉ារិទ្ធិ ប្រៀបបីដូចជាបងប្រុសបង្កើតអ៊ីចឹង៕
សូមទស្សនារូបភាពខាងក្រោម៖