ទីបំផុត! អាមេរិកឈប់ប្រើប្រាស់ថ្នាំ ប្រឆាំងនឹងជំងឺគ្រុនចាញ់ សម្រាប់ការព្យាបាលជំងឺកូវីដ-១៩តទៅទៀត

//s5.kh1.co/c0/c05f1438ee2c8bd749a7320ca4dee6e3ca8c3638.png
សង្គម

 ១៦-មិថុនា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

នៅក្នុងខែឧសភា លោក ត្រាំ បានបង្ហាញថា គាត់កំពុងប្រើថ្នាំនេះ បន្ទាប់ពីមានមនុស្សមួយចំនួននៅក្នុងសេតវិមាន បានធ្វើតេស្ដរកឃើញវីរុសកូរ៉ូណា។

អាមេរិក៖ រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បានដកការប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ hydroxychloroquine ដែលប្រើក្នុងករណីព្យាបាលបន្ទាន់។ FDA បាននិយាយថា ភស្ដុតាងថ្មីពីការសាកល្បងបានបង្ហាញថា វាលែងមានហេតុផល ក្នុងការជឿថា ថ្នាំនេះអាចនឹងមានលទ្ធភាព ប្រឆាំងនឹងវីរុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ hydroxychloroquine 
ថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ hydroxychloroquine 

កាលពីខែមីនា រដ្ឋបាលចំណីអាហារនិងឪសថអាមេរិកបានអនុញ្ញាត ឲ្យប្រើប្រាស់ថ្នាំនេះ ក្នុងករណីព្យាបាលជាបន្ទាន់ សម្រាប់ករណីធ្ងន់ធ្ងរមួយចំនួន។ ប៉ុន្តែកាលពីថ្ងៃចន្ទ ទីភ្នាក់ងារនេះបាននិយាយថា ការសិក្សាផ្នែកវេជ្ជសាស្ត្របានបង្ហាញថា ថ្នាំ hydroxychloroquine មិនមានប្រសិទ្ធភាព ក្នុងការព្យាបាលវីរុសដ៏កាចសាហាវនេះ ហើយក៏មិនអាចការពារនៃការឆ្លង ក្នុងចំណោមអ្នកដែលមានផ្ទុកជំងឺកូវីដ-១៩។

ប្រធានាធិបតី ត្រាំ ធ្លាប់ប្រើថ្នាំ hydroxychloroquine ដើម្បីបង្ការជំងឺកូវីដ-១៩
ប្រធានាធិបតី ត្រាំ ធ្លាប់ប្រើថ្នាំ hydroxychloroquine ដើម្បីបង្ការជំងឺកូវីដ-១៩

ឆ្លើយតបទៅនឹងសេចក្ដីសម្រេចរបស់រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក លោក ត្រាំ បាននិយាយថា គាត់ធ្លាប់ប្រើថ្នាំបង្ការនេះ ដោយគ្មានផលប៉ះពាល់អ្វីទាំងអស់។ ប្រធានាធិបតីវ័យ៧៤ឆ្នាំរូបនេះបាននិយាយថា មនុស្សជាច្រើនបានប្រាប់គាត់ថា វាបានជួយសង្គ្រោះជីវិតរបស់ពួកគេ។ នៅក្នុងខែឧសភា លោក ត្រាំ បានបង្ហាញថា គាត់កំពុងប្រើថ្នាំនេះ បន្ទាប់ពីមានមនុស្សមួយចំនួននៅក្នុងសេតវិមាន បានធ្វើតេស្ដរកឃើញវីរុសកូរ៉ូណា។

ការសាកល្បងនៅជុំវិញពិភពលោក ត្រូវបានបង្អាក់ជាបណ្ដោះអាសន្ន នៅពេលដែលការស្រាវជ្រាវមួយ ដែលចេញផ្សាយនៅក្នុងទិនានុប្បវតិ្ត The Lancet បានអះអាងថា ថ្នាំនេះបានបង្កើនការស្លាប់ និងបញ្ហាបេះដូងចំពោះអ្នកជំងឺមួយចំនួន។ លទ្ធផលនេះបានជំរុញឲ្យអង្គការសុខភាពពិភពលោក បញ្ឈប់ការសាកល្បង ដោយសារតែបញ្ហាសុវត្ថិភាព៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/38/3841daaeccf93314790823cfe4295e9bc14ec303.jpg

អ្នកនាំពាក្យសហភាពអឺរ៉ុប អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពដោយកម្ពុជា និងថៃ ដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព

 ០៦-កញ្ញា-២០២៥ 
 ១០ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T