ថៃ៖ ខ្សែភាពយន្តភាគថៃដ៏ល្បីប្រចាំឆ្នាំ២០១៨ រឿងបុព្វេសន្និវាស របស់តារាសម្ដែងស្រីរូបស្រស់ Bella Ranee និងលោក Pope Thanawat គឺជារឿងមួយដែលទទួលបានការគាំទ្រ និងចំនួនអ្នកទស្សនាច្រើនបំផុត ហើយថែមទាំងត្រូវបានយកទៅបញ្ចាំងនៅប្រទេសជិតខាងដទៃទៀត រួមទាំងកម្ពុជាយើងផងដែរ។ ចំណុចលេចធ្លោរបស់រឿងមួយនេះ គឺវាមានឈុតឆាកកំប្លុកកំប្លែងច្រើន ហើយ ថែមទាំងមានបញ្ចូលនូវឈុតឆាកស្នេហាបែបស្វីតៗរបស់តួឯកទាំងពីរថែមទៀត ជាពិសេស គឺទស្សនិកជនពេញចិត្តការសម្ដែងបែបក្រមិចក្រមើមរបស់ Bella Ranee ជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងទៅតាមការបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់អ្នកនិពន្ធរឿងប្រលោមលោក បុព្វេសន្និវាស បានប្រកាសប្រាប់ទៅកាន់ហ្វេនៗរបស់រឿងនេះឲ្យបានដឹងថា រឿងបុព្វេសន្និវាស កំពុងត្រូវបានត្រៀមផលិតជាប្រភេទខ្សែភាពយន្តខ្នាតធំ សម្រាប់ចាក់បញ្ចាំងនៅរោងភាពយន្ត ហើយដំណើរការថតនឹងចាប់ផ្ដើមនៅខែតុលានេះ។ ប៉ុន្តែអ្នកនិពន្ធរឿងនេះ មិនបានបញ្ជាក់ថា សម្រាប់ខ្សែភាពយន្តខ្នាតធំនេះ តួឯកប្រុសស្រី នៅតែជា Pope និង Bella នោះទេ។ ដូច្នេះ មានតែអ្នកគាំទ្រទាំងអស់ត្រូវរង់ចាំមើលទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា ក្រៅពីរឿងបុព្វេសន្និវាស បែបភាពយន្ត ក៏មានលេចឮព័ត៌មានពីការគ្រោងផលិតរឿងបុព្វេសន្និវាស ភាគ២ផងដែរ ក្រោមចំណងជើងថា ព្រហ្មលិខិត ដោយរក្សាតួអង្គ Pope Thanawat និង Bella Ranee ដដែល៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ TeeNee