ថៃ៖ សាកលវិទ្យាល័យជូឡាឡុងកន Chulalongkorn University (CU) បន្ទាប់ពីបានជាប់ចំណាត់ថ្នាក់ជាសាកលវិទ្យាល័យកំពូលទាំង ១០០ នៅលើពិភពលោកជាលើកដំបូងនាឆ្នាំនេះ សាកលវិទ្យាល័យនៅប្រទេសថៃដ៏ធំមួយនេះក៏កំពុងតែបង្កើនសមត្ថភាព និងគុណភាពលើផ្នែកអប់រំបន្ថែមទៀតសម្រាប់ឆ្នាំក្រោយដើម្បីត្រៀមខ្លួនក្លាយជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យកំពូលៗទាំង ៨០ នៅលើពិភពលោកនាឆ្នាំក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសាកលវិទ្យាល័យដ៏ចំណាស់ជាងគេនៅប្រទេសថៃមួយនេះត្រូវបានចុះបញ្ជីនៅក្នុងចំណាត់ថ្នាក់ទី ៩៦ ក្នុងចំណោមសាកលវិទ្យាល័យ ១០០ នៅទូទាំងពិភពលោកសម្រាប់កេរ្តិ៍ឈ្មោះលើផ្នែកសិក្សាអប់រំដែលចេញផ្សាយដោយទីប្រឹក្សាអប់រំ និងជំនាញនៅអង់គ្លេស Quacquarelli Symonds (QS) កាលពីថ្ងៃពុធដោយទទួលបានភាពល្អប្រសើរជាងឆ្នាំមុនចំនួន ១២ ចំណាត់ថ្នាក់។

លោក Bundit Eua-arporn សាកលវិទ្យាធិការស្តីទីនៃសាកលវិទ្យាល័យជូឡាឡុងកនបានថ្លែងថាមានសាកលវិទ្យាល័យជាង ១,៦០០ នៅជុំវិញពិភពលោកត្រូវបានចាត់ចំណាត់ថ្នាក់សម្រាប់សាកលវិទ្យាល័យជូឡាឡុងកនគឺជាសមិទ្ធិផលល្អមួយដែលស្ថិតក្នុងចំណាត់ថ្នាក់សាកលវិទ្យាល័យកំពូលទាំង ១០០។
លោកបានមានប្រសាសន៍បន្ថែមទៀតថា "យើងស្ថិតនៅលំដាប់ទី ១០៨ កាលពីឆ្នាំមុន ដូច្នេះនេះគឺជាការផ្លាស់ប្តូរដ៏ធំមួយ។ ចំណាត់ថ្នាក់របស់យើងនៅឆ្នាំនេះគឺជាចំណាត់ថ្នាក់ខ្ពស់បំផុតដែលពុំធ្លាប់ទទួលបាន ដោយសាកលវិទ្យាល័យណាមួយនៅក្នុងប្រទេសថៃឡើយ"។
លោកបានបន្តថា "ទីបំផុតសាកលវិទ្យាល័យជូឡាឡុងអាចទទួលបានចំណាត់ដែលល្អមួយហើយ ប៉ុន្តែយើងនឹងនៅតែបន្តខិតខំប្រឺងប្រែងបន្ថែមទៀត ដោយយើងរំពឹងថាយើងនឹងអាចមានឱកាសឈានដល់ចំណាត់ថ្នាក់សាកលវិទ្យាល័យកំពូលទាំង ៨០ នៅឆ្នាំក្រោយ" ។

លោក Bundit បានបន្តទៀតថា CU បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកែលម្អការសិក្សាស្រាវជ្រាវរបស់ខ្លួន និងជ្រើសរើសអ្នកស្រាវជ្រាវឆ្នើមៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបន្ទាប់ពីយើងបានកំណត់គោលដៅដើម្បីក្លាយជាសាកលវិទ្យាល័យនៅក្នុងប្រទេសថៃដំបូងគេដែលត្រូវបានចុះបញ្ជីនៅក្នុងសាកលវិទ្យាល័យកំពូល ១០០ នៅលើពិភពលោក។
QS បានចាត់ចំណាត់ថ្នាក់សាកលវិទ្យាល័យចំនួន ១០០០ មកពី ៨០ ប្រទេសផ្សេងៗគ្នា និងបានធ្វើការស្ទង់មតិពីអ្នកសិក្សាចំនួន ១០២,៦៦២ នាក់ និងបុគ្គលិកអប់រំចំនួន ៥១,៦៤៩ នាក់ដែលមានការយល់ឃើញនិងយោបល់ជាច្រើនបានបង្ហាញនៅលើសូចនាករកេរ្តិ៍ឈ្មោះ។
សាកលវិទ្យាល័យត្រូវបានវាយតម្លៃដោយផ្អែកលើសមាសធាតុចំនួន ៦ គឺ៖ កេរ្តិ៍ឈ្មោះនៃការសិក្សាអប់រំ (៤០%), កេរ្តិ៍ឈ្មោះបុគ្គលិកអប់រំ (១០%), សមាមាត្រនៃមហាវិទ្យាល័យ-និស្សិត (២០%), ចំនួននិស្សិតក្នុងមួយមហាវិទ្យាល័យ (២០%), សមាមាត្រនៃមហាវិទ្យាល័យអន្តរជាតិ (៥%) និងសមាមាត្រនៃនិស្សិតអន្តរជាតិ (៥%) ។

លោក Bundit មានប្រសាសន៍បន្ថែមថា “ឆ្នាំនេះយើងធ្វើបានល្អទាក់ទងនឹងកេរ្តិ៍ឈ្មោះនៃសិក្សាអប់រំ និងកេរ្តិ៍ឈ្មោះនៃបុគ្គលិកអប់រំ ប៉ុន្តែយើងនៅតែត្រូវធ្វើឱ្យបានល្អប្រសើរលើផ្នែកផ្សេងទៀត”។
CU ត្រូវបានជាប់ចំណាត់ថ្នាក់ទី ២០៨ ទូទាំងពិភពលោកនិងទី ៤៦ នៅអាស៊ីនៅពេលដែលសមាសធាតុទាំង ៦ ត្រូវបានបញ្ចូលគ្នាក្នុងចំណាត់ថ្នាក់ទាំងមូល។
លោកមានប្រសាសន៍ថា“ យើងមានផែនការបង្កើតភាពជាដៃគូបន្ថែមទៀតជាមួយសាកលវិទ្យាល័យឈានមុខគេ លើពិភពលោកដើម្បីធ្វើឱ្យប្រសើរឡើង និងទទួលយកចន្លោះខ្វះខាតនានាដែលយើងមានដូចជា៖ ធនធាននិងបុគ្គលិក។ ខ្ញុំជឿជាក់ថាការបង្កើតភាពជាដៃគូនឹងជួយយើងកែលម្អការទទួលនិស្សិតអន្តរជាតិ៕
ប្រភព៖ Bangkok Post