វិធីធម្មជាតិទាំង៥យ៉ាង ជួយព្យាបាលមុនខ្នងឱ្យបាត់អស់រលីង ស ភ្លឺ រលោងស្រស់ស្អាតដូចតារា! - Khmerload

វិធីធម្មជាតិទាំង៥យ៉ាង ជួយព្យាបាលមុនខ្នងឱ្យបាត់អស់រលីង ស ភ្លឺ រលោងស្រស់ស្អាតដូចតារា!

https://s5.kh1.co/19/19b354ff038dff108db749eaf047be07fb9510e4.jpg
នារី
 13-Jun-2020 4pm · 2 years ago

រឿងទាក់ទងជាមួយនឹងសម្រស់ ពិតណាស់ថានារីៗមិនអាចមើលរំលងបានទេ ជាពិសេសគឺការមើលថែរក្សាសាច់ខ្នងឱ្យភ្លឺ រលោង ស្រស់ស្អាត គឺជារឿងចាំបាច់ណាស់។

រឿងទាក់ទងជាមួយនឹងសម្រស់ ពិតណាស់ថានារីៗមិនអាចមើលរំលងបានទេ ជាពិសេសគឺការមើលថែរក្សាសាច់ខ្នងឱ្យភ្លឺ រលោង ស្រស់ស្អាត គឺជារឿងចាំបាច់ណាស់។ ជាក់ស្តែងពេលមានកម្មវិធីចេញទៅក្រៅម្តងៗ នារីៗពិតជាចង់ស្លៀកសម្លៀកបំពាក់វាលៗ បញ្ចេញសាច់ខ្នងឱ្យគេឯងបានឃើញជាក់ជាមិនខាន។

https://s5.kh1.co/__image/w=650,h=650,q=100/b8/b823cdd6c57896f48fd2607256e2b655e21a5a6f.jpg
រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចុះបើសាច់ស្បែកខ្នងមិនស្អាត សុទ្ធតែមុនធំៗវិញ ព្រមទាំងមានស្នាមអុជខ្មៅ និងកន្ទួលក្រហមៗផង តើគួរដោះស្រាយបែបណា?

ងាយស្រួលទេ! តោះ! មកដឹងវិធីធម្មជាតិទាំង ៥យ៉ាង ដូចខាងក្រោមនេះ៖

១) ទឹកឃ្មុំ+ស៊ុត ស+ទឹកដោះគោស្រស់៖ រូបមន្តនេះនឹងធ្វើឱ្យមុនខ្នងបាត់ម្តងបន្តិចៗ។

វិធីធ្វើ៖ យកស៊ុត ស សុទ្ធ (មិនលាយស៊ុតក្រហម) ចំនួន១គ្រាប់ មកលាយជាមួយនឹងទឹកដោះគោស្រស់ចំនួន ៣ស្លាបព្រាបាយ ទឹកឃ្មុំកន្លះស្លាបព្រាបាយ ហើយក៏អាចបន្ថែមអំបិល១ស្លាបព្រាបាយទៀតចូលផងដែរ។ ច្របល់ចូលគ្នាឱ្យសព្វរហូតក្លាយជាគ្រីម សឹមយកមកលាបឱ្យសព្វពេញខ្នង រួចទុកចោល១៥នាទីចាំលាងចេញជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។ បញ្ជាក់៖ រូបមន្តនេះអាចធ្វើបាន១សប្តាហ៍ ១-២ ដង។

https://s5.kh1.co/__image/w=650,h=436,q=100/c2/c25d8261183617fcdd1c8c70e0c1cec64f968c81.jpg
ទឹកឃ្មុំ+ស៊ុត ស+ទឹកដោះគោស្រស់

២) អំពិលទុំ+ទឹកឃ្មុំ+អំបិល៖ រូបមន្តនេះនឹងធ្វើឱ្យមុននៅលើខ្នងរសាត់បាត់ទៅម្តងបន្តិចៗ ពិសេសក៏ធ្វើស្នាមអុជខ្មៅ និងស្នាមអុជក្រហមៗផងដែរ។

វិធីធ្វើ៖ នាំយកសាច់អំពិលទុំបរិមាណសមល្មមមកលាយជាមួយទឹកក្តៅបន្តិចឱ្យរាវៗ សឹមដាក់ទឹកឃ្មុំលាយជាមួយប្រមាណ២ស្លាបព្រាកាហ្វេ ព្រមទាំងអំបិលមួយចឹបផងដែរ។ ក្រោយមកកូរលាយបញ្ចូលគ្នាឱ្យសព្វ រួចចាំយកមកលាបថ្នមៗឱ្យសព្វនៅលើខ្នង ហើយទុកចោលប្រមាណ១៥នាទី ចាំលាងទឹកសម្អាតចេញ។
បញ្ជាក់៖ រូបមន្តនេះអាចធ្វើបាន១សប្តាហ៍ ១-២ ដង។

https://s5.kh1.co/__image/w=650,h=342,q=100/73/7309f6edc14eb5c31941a2ad8ab477880acb0a79.jpg
ទឹកអំពិលទុំ

៣) ទឹកក្រូចឆ្មារ+ប្រេងអូលីវ+អំបិល៖ ប្រេងអូលីវនឹងជួយបន្សាបការក្រហាយរបស់មុននៅលើខ្នង ចំណែកឯអំបិល និងក្រូចឆ្មារ នឹងជួយកាត់បន្ថយកោសិកាចាស់ៗឱ្យជ្រុះចេញអស់ ធ្វើឱ្យស្បែកខ្នងមានសភាព ស ភ្លឺ រលោង ព្រមទាំងតឹងណែនហាប់ជាងមុនផងដែរ។

វិធីធ្វើ៖ នាំយកអំបិល ប្រេងអូលីវ និងទឹកក្រូចឆ្មារ ផ្សំបញ្ចូលគ្នាក្នុងបរិមាណស្មើៗគ្នា ហើយកូច្របល់គ្នាឱ្យសព្វល្អ (សង្កេតបើរាវពេកអាចបន្ថែមអំបិលបន្តិច)។ ក្រោយមកនាំមកលាបលើមុននៅលើខ្នងឱ្យសព្វ ទុកចោលប្រមាណ១៥នាទី សឹមលាងទឹកស្អាតចេញ។ បញ្ជាក់៖ រូបមន្តនេះអាចធ្វើបាន១សប្តាហ៍ ១-២ ដង។

https://s5.kh1.co/__image/w=650,h=434,q=100/35/35c37bdaeff7c32ff48feefed9c9a026e486fd3b.jpg
ប្រេងអូលីវ

៤) សំបកក្រូច៖ រូបមន្តនេះហាក់ដូចជាប្លែកបន្តិច ប៉ុន្តែវាពិតជាទទួលបាននូវប្រសិទ្ធខ្ពស់គួរជាទីពេញចិត្ត ព្រោះនឹងជួយធ្វើឱ្យមុននៅលើខ្នងរសាត់បាត់ទៅម្តងបន្តិចៗ ដោយសំបកក្រូចនឹងជួយព្យាបាលមុនខ្នងបានយ៉ាងល្អ។

វិធីធ្វើ៖ នាំយកសំបកក្រូច និងអំបិលស្រា្កប់ មកក្រឡុកចូលគ្នាឱ្យសព្វជាល្បាយតែមួយ (អាចបន្ថែមទឹកក្តៅឧណ្ហៗបន្តិចប្រសិនបើវាគោកពេក)។ បន្ទាប់មកនាំមកខាត់ថ្នមៗនៅលើស្បែកខ្នងទុកចោលប្រមាណ១៥នាទី សឹមលាងទឹកសម្អាតចេញ។ បញ្ជាក់៖ រូបមន្តនេះអាចធ្វើបាន១សប្តាហ៍ ១-២ ដង។

https://s5.kh1.co/__image/w=650,h=445,q=100/99/997279de0807aba47df7a5f574c0cb92cfc7db50.jpg
សំបកក្រូច

៥) ម្ស៉ៅ Baking សូដា៖ ដូចជាលោកអ្នកធ្លាប់បានដឹងច្បាស់រួចមកហើយថា ម្ស៉ៅ Baking សូដា គឺត្រូវបានគេនាំយកមកធ្វើជារូបមន្តផ្សេងៗដើម្បីថែរក្សាសម្រស់ ក្នុងនោះយើងក៏អាចនាំយកធ្វើជាគ្រីមខាត់ស្បែកបំបាត់មុនខ្នងបានយ៉ាងល្អផងដែរ។​

វិធីធ្វើ៖ ងាយៗដោយគ្រាន់តែយកម្ស៉ៅ Baking សូដា មកលាយជាមួយនឹងទឹកស្អាតធម្មតាក្នុងបរិមាណតិចល្មម កូរលាយជាមួយគ្នាកុំឱ្យខាប់ពេកកុំឱ្យរាវពេក ក្រោយមកសឹមនាំមកលាបខាត់ថ្នមៗនៅលើសាច់ខ្នង ហើយទុកចោល១៥នាទី សឹមលាងទឹកស្អាតចេញជាការស្រេច។ បញ្ជាក់៖ រូបមន្តនេះអាចធ្វើបាន១សប្តាហ៍ចំនួន ២ ដង។

https://s5.kh1.co/__image/w=650,h=434,q=100/7b/7b456721b28f9c6c7fea3064ab0c323d3b91b76b.jpg
ម្ស៉ៅ Baking សូដា

ឃើញទេស្រីៗគ្នាយើង គ្រាន់តែវិធីងាយៗតាមបែបធម្មជាតិប៉ុន្មានខាងលើ ក៏អាចជួយធ្វើឱ្យសាច់ខ្នងអ្នកទទួលបាននូវភាពស្រស់ស្អាត ស ទន់ ភ្លឺ រលោង តាមក្តីប្រាថ្នា។ ដូច្នេះកុំភ្លេចសាកល្បងមើលទាំងអស់គ្នា ចំណាយលុយតិចតែចំណេញសម្រស់ច្រើន អ៊ីចឹងនៅចាំអីទៀត៕​

https://s5.kh1.co/__image/w=650,h=812,q=100/f0/f0d4fce23f599596aa92f8fb77d75e840f120aab.jpg
រូបតំណាង
https://s5.kh1.co/__image/w=650,h=813,q=100/ea/ea472db5e5a9c6b180326cd6cd273ae850d7a7b3.jpg
រូបតំណាង
https://s5.kh1.co/__image/w=650,h=813,q=100/ed/ed4fcb2bfe65c18b4d8216c11be5094de9906a7d.jpg
រូបតំណាង
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង