បរទេស៖ ធ្លាប់តែជាមនុស្សស្រី ដែលមានរូបរាងធាត់ រហូតដល់ទៅជាង១៦៥គីឡូ មិនស្អាត ប្រែមកជាមនុស្សស្រី ដែលមានភាពជឿជាក់ខ្លាំង មានសុខភាពល្អ ជាមួយនឹងរូបរាងស្រឡូនថ្មី បន្ទាប់ពីទទួលបានភាពជោគជ័យ ជាមួយនឹងការសម្រកគីឡូរួចមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនារីម្នាក់មានឈ្មោះថា Simone Anderson រស់នៅក្នុងទីក្រុងAuckland នៃប្រទេសញូហ្សេលឡែន។ បច្ចុប្បន្ននាងមានការងារជា អ្នកនិពន្ធសៀវភៅ ពិធីការនី និងធ្វើវីដេអូmake up ព្រមទាំងចែករំលែកពីចំណុច ដែលជួយឲ្យជោគជ័យ លើការសម្រកគីឡូ បន្ទាប់ពីនាងសម្រកគីឡូ រហូតដល់ទៅជាង៩២គីឡូ បានសម្រេច។
គួររម្លឹកកផងដែរថា នៅក្នុងឆ្នាំ២០១៤ ដោយសារតែ ឃើញរូបរាងខ្លួនឯង កាន់តែឡើងគីឡូខ្លាំងឡើងៗ Simone ក៏បានសម្រេចចិត្តសម្រកគីឡូ។ នាងបានចំណាយ រហូតដល់ពេល៦ឆ្នាំ ក្នុងការហាត់ប្រាណដោយការរត់ និងចំណាយពេលមួយភាគធំ ទៅកន្លែងហាត់ប្រាណ។ បន្ថែមពីនេះ នាងក៏បានរៀបចំ នៅរបបអាហារយ៉ាងតឹងរ៉ឹង ដោយ ការព្យាយាមញុំាបន្លែ ផ្លែឈើ ឲ្យបានច្រើនជាងមុន តមញុំាអាហារជាប្រភេទលក្ខណៈfast food រួមទាំងសាច់ដែលមានលាយខ្លាញច្រើន ជំនួសដោយសាច់ទ្រូងមាន់ ត្រី ស៊ុត ដែលអាចផ្តល់នៅប្រូតេអ៊ីន ដើម្បីជួយដល់ ការហាត់យកសាច់ដុំផងដែរ៕