ហ្វេនៗតិចមិនដឹង! តោះមកស្គាល់តារាស្រីថៃល្បីៗដែលជាកូនកាត់ មិនមែនថៃសុទ្ធទេ

//s5.kh1.co/ce/ce241f9f2a4ea817af369610fcfb13e0f1cfba86.jpg
នារី

 ១២-មិថុនា-២០២០ ៨ព្រឹក · ៥ ឆ្នាំមុន

សម្តែងថៃខ្លះ មិនមែនមានជាជនជាតិថៃសុទ្ធនោះទេ ពោលគឺមានខ្លះជាកូនកាត់ជាប់ខ្សែស្រលាយបរទេសផងដែរ។

ថៃ៖ បច្ចុប្បន្នភាពយន្តថៃកំពុងតែពេញនិយមជាខ្លាំងសម្រាប់បណ្តាអ្នកគាំទ្រវិស័យភាពយន្តភាគ ដោយសារតែភាពយន្តទាំងនោះមានសាច់រឿងដ៏គួរឲ្យចង់តាមដាន ក៏ដូចជាការដឹកនាំសម្តែងរបស់អ្នកដឹកនាំរឿង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសទៀតនោះគឺតារាសម្តែងថៃទាំងបុរសនិងនារី សុទ្ធតែមានសម្រស់ស្រស់ស្អាតដែលធ្វើឲ្យមានការកាន់តែចាប់អារម្មណ៍ ចង់តាមដានទស្សនាភាពយន្តថៃមួយកម្រិតទៀត។ 

យ៉ាងណាមិញតារាសម្តែងថៃខ្លះ មិនមែនមានជាជនជាតិថៃសុទ្ធនោះទេ ពោលគឺមានខ្លះជាកូនកាត់ជាប់ខ្សែស្រលាយបរទេសផងដែរ។

ខាងក្រោមនេះតារាថៃនារីមួយចំនួនដែលជាកូនកាត់បរទេស ដែលមានសម្រស់ស្រស់ស្អាត និងកំពុងតែមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងក្នុងវិស័យសិល្បះ៖

១. Yaya Urassaya

យ៉ាយ៉ា
យ៉ាយ៉ា

តារាសម្តែង Yaya Urassaya ដែលអ្នកគាំទ្រស្គាល់ថា យ៉ាយ៉ា​ នាងគឺជាកូនកាត់ថៃ-ន័រវេស ហើយសព្វថ្ងៃនាងកំពុងតែឡើងកូដខ្លាំងក្នុងវិស័យសិល្បៈក្នុងប្រទេសថៃ។ 

២. Bella Ranee

Bella Ranee
Bella Ranee

Bella Ranee តួឯកស្រីក្នុងរឿង បុព្វេសន្និវាស  ដែលនាងគឺជាកូនកាត់ថៃ-អង់គ្លេស ហើយភាពយន្តដែលនាងធ្លាប់បានសម្តែងសុទ្ធតែទទួលបានការគាំទ្រខ្លាំង។

៣. Chompoo Araya

Chompoo Araya
Chompoo Araya

Chompoo Araya គឺជាកូនកាត់ថៃ-អង់គ្លេស សព្វថ្ងៃជាតារាងសម្តែង និងតារាបង្ហាញម៉ូតដ៏ល្បីមួយរូបនៅក្នុងប្រទេសថៃ មិនតែប៉ុណ្ណោះតារាស្រីរូបនេះក៏ធ្លាប់បានទៅដើរម៉ូដនៅក្រៅប្រទេសជាញឺកញាប់ផងដែរ។

៤. Kimmy Kimberley

Kimmy Kimberley
Kimmy Kimberley

តារាសម្តែង Kimmy Kimberley គឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពម្នាក់ទៀត ដែលតារាសម្តែងរូបនេះគឺមានឈាមជ័រកូនកាត់ថៃ-អាល្លឺម៉ង។ នាងបានចាប់កំណើត និងរស់នៅប្រទេស អាល្លឺម៉ង៉អស់រយៈពេល ៧-៨ ឆ្នាំ មុនពេលដែលនាងផ្លាស់ប្តូរមករស់នៅប្រទេសថៃវិញ។ ហើយអ្វីដែលជាការកត់សម្គាល់ ការប្រឡូកចូលសិល្បៈអស់រយៈពេល១០ឆ្នាំមកនេះ នាងបានទទួលការគាំទ្រយ៉ាងខ្លាំង និងសម្តែង​ខ្សែភាពយន្តភាគល្បីៗជាច្រើន៕

ចង់ដឹងសម្រស់តារាខាងលើស្រស់ស្អាតយ៉ាងណាសូមទស្សនាខាងក្រោម៖

Chompoo Araya
Chompoo Araya
Yaya Urassaya
Yaya Urassaya
Kimmy Kimberley
Kimmy Kimberley
Bella Ranee
Bella Ranee
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T