អ្នកតឿៗក៏មានប្រយោជន៍ដែរ! ភោជនីយដ្ឋានមួយ ផ្ដល់ជូនសាច់ដោយឥតគិតថ្លៃ ប្រសិនបើនាំមិត្តភក្ដិដែលតឿទៅជាមួយ

//s5.kh1.co/21/21857062c34f7e58281ec150fbcbc929afe274ba.jpg
សង្គម

 ១១-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភោជនីយដ្ឋានមួយឈ្មោះថា Wo Men Zhe Yi មានទីតាំងស្ថិតក្នុងទីក្រុង Kuching បានផ្ដល់ជូនសាច់ចំណិតដោយឥតគិតថ្លៃ ទៅកាន់អតិថិជនដែលមានកម្ពស់ទាប

ម៉ាឡេសុី៖ ជាការពិតណាស់ បច្ចុប្បន្ននេះ សង្កេតឃើញថា ការបង្អាប់លេងសើចទៅកាន់មិត្តភក្ដិស្និទ្ធស្នាល អំពីកម្ពស់តឿ ឬខ្ពស់របស់ពួកគេ តែងតែកើតមានឡើងជារឿយៗនៅលើបណ្ដាញសង្គម។ ទន្ទឹមនឹងនេះដែរ ពាក្យថា «តឿ» បានធ្វើឲ្យភោជនីយដ្ឋានមួយ យកពាក្យនេះ ទៅធ្វើជាប្រូម៉ូសិនដ៏ពិសេស ដើម្បីទាក់ទាញអតិថិជនឲ្យចូលទទួលទានអាហារផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភោជនីយដ្ឋាននេះឈ្មោះថា Wo Men Zhe Yi មានទីតាំងស្ថិតក្នុងទីក្រុង Kuching ប្រទេសម៉ាឡេសុី។ ចំពោះប្រូម៉ូសិន គឺអតិជននឹងទទួលបានសាច់ហាន់ជាចំណិតៗ តម្រៀបជាជួរយ៉ាងវែងប្រវែងប្រមាណ១ម៉ែត្រដោយឥតគិតថ្លៃ ប្រសិនបើមកទទួលទានជាមួយមិត្តភក្ដិដែលមានកម្ពស់ទាប។

យ៉ាងណាមិញ ដើម្បីទទួលបានប្រូម៉ូសិននេះ អតិថិជន តម្រូវឲ្យវាស់កម្ពស់ជាមុនសិននៅកន្លែងវាស់កម្ពស់ ដែលបានរៀបចំក្នុងភោជនីយដ្ឋានផ្ទាល់តែម្ដង។ បុរសត្រូវមានកម្ពស់ក្រោម១.៦៥ម៉ែត្រ ចំណែកនារីវិញ ត្រូវមានកម្ពស់ក្រោម១.៥៥ម៉ែត្រ។ ហើយក្នុងមួយតុទទួលបានសាច់ចំណិតនោះ មួយថាសវែងប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

អតិថិជនដែលមកទទួលទានអាហារ
អតិថិជនដែលមកទទួលទានអាហារ
អតិថិជនដែលមកទទួលទានអាហារ
អតិថិជនដែលមកទទួលទានអាហារ
អតិថិជនដែលមកទទួលទានអាហារ
អតិថិជនដែលមកទទួលទានអាហារ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T