បរទេស៖ កាលពីពេលថ្មីនេះ យានអង្កេត OSIRIS-Rex របស់អង្គការណាសា បានបន្ទាបខ្លួនពីលើផ្ទៃរបស់អាចម៍ផ្កាយ Bennu ហើយវាជាអាចម៍ផ្កាយមួយ ដែលយានអង្កេតព្យាយាមហោះតាមគន្លង ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយានអវកាសបានធ្វើដំណើរបន្ទាបខ្លួន នៅលើតំបន់ Osprey របស់អាចម៍ផ្កាយ Bennu ដោយស្ថិតនៅរយៈកម្ពស់២៥០ម៉ែត្រ ពីលើផ្ទៃនៃអាចម៍ផ្កាយ និងបានថតរូបចំនួន៣៥០សន្លឹក ដែលអង្គការណាសាបានបញ្ចូលគ្នា បង្កើតជាផែនទីដ៏តូចមួយ។
យាន OSIRIS-Rex ត្រូវបានគេរំពឹងថា នឹងប្រមូលសំណាកពីផ្នែកផ្សេងៗ នៅតំបន់ Nightingale នៃអាចម៍ផ្កាយ Bennu នៅខែតុលានេះ។ ប៉ុន្តែអង្គការណាសានឹងប្រើផែនទី ដើម្បីកំណត់តំបន់ចុះចតបម្រុង នៅតំបន់ Osprey ប្រសិនបើមានអ្វីមួយខុសប្រក្រតី។ នៅពេលវេលាបានមកដល់ យានអង្កេតនេះនឹងសំកាំងខ្លួនវា នៅលើផ្ទៃរបស់ Bennu ហើយនឹងប្រមូលដុំថ្ម។
Bennu គឺជាអាចម៍ផ្កាយដ៏ចំណាស់មួយ ដែលត្រូវបានគេគិតថា វាមានវត្តមានមុនប្រព័ន្ធព្រះអាទិត្យរបស់យើងទៅទៀត។ ដោយសារតែលក្ខណៈរបស់វានៅតែល្អ វាក៏អាចស្រាយបំភ្លឺពីរបៀប ដែលប្រព័ន្ធព្រះអាទិត្យរបស់យើង កកើតផងដែរ។ ប៉ុន្តែជាដំបូង អង្គការណាសាត្រូវការសំណាករបស់វា ដើម្បីយកមកសិក្សាជាមុនសិន។
នៅថ្ងៃទី២០ ខែតុលា យាន OSIRIS-Rex នឹងចុះចតលើផ្ទៃអាចម៍ផ្កាយមួយនេះ ហើយវានឹងប្រមូលដុំថ្មនិងធូលី មុននឹងធ្វើដំណើរមកកាន់ផែនដីវិញ នៅពេលដែលបេសកកម្មត្រូវបានបញ្ចប់ នៅក្នុងឆ្នាំ២០២៣៕