Neymar ត្រូវសមាគមអ្នកស្រឡាញ់ភេទដូចគ្នាប្តឹងពីបទ​​ ប្រើ​ពាក្យ​ប្រមាថ ក្រោយហៅមិត្តប្រុសរបស់ម្តាយបែបនេះ

//s5.kh1.co/87/872c2924b894d4c595e411e2fb24ecb67249da34.jpg
សង្គម

 ១០-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Neymar បានហៅមិត្តប្រុសរបស់ម្តាយគាត់ឈ្មោះ Tiago Ramos ថា 'viadinho' ដែលជាភាសាបែបអសុរសរបស់ព័រទុយហ្កាល់ដែលត្រូវបានគេប្រើនៅក្នុងប្រទេសប្រេស៊ីលដើម្បីសំដៅទៅលើអ្នកស្រឡាញ់ភេទដូចគ្នា។

ព័រទុយហ្កាល់៖ Neymar ត្រូវបានគេដឹងថា បានហៅមិត្តប្រុសរបស់ម្តាយគាត់ដែលឈ្មោះ Tiago Ramos ថា "viadinho" ដែលជាភាសាបែបអសុរសរបស់ព័រទុយហ្កាល់ដែលត្រូវបានគេប្រើនៅក្នុងប្រទេសប្រេស៊ីលដើម្បីសំដៅទៅលើអ្នកស្រឡាញ់ភេទដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Ramos និងម្តាយរបស់ Neymar ត្រូវបានគេនិយាយថាបានបែកបាក់គ្នា ប៉ុន្តែវាហាក់ដូចជាពួកគេនៅតែមានទំនាក់ទំនងជាមួយគ្នានៅឡើយ។ គ្រានោះ Ramos បានជួបគ្រោះថ្នាក់ ដែលនាំឱ្យគាត់ មុតកញ្ចក់នៅក្នុងផ្ទះល្វែងរបស់គូស្នេហ៍នេះ ហើយបានបញ្ជូនដោយរថយន្តសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យ។

Tiago Ramos, ម្តាយរបស់ Neymar និង Neymar
Tiago Ramos, ម្តាយរបស់ Neymar និង Neymar

ហើយអ្វីដែលសំខាន់នោះ សារជាសម្លេងត្រូវបានចែកចាយនៅលើបណ្តាញសង្គម Twitch ហើយត្រូវបានចែករំលែកបន្តបន្ទាប់ដោយ Leo Dias នៅលើ Metropoles ដែល Neymar ត្រូវបានគេដឹងថាបានប្រមាថមិត្តប្រុសរបស់ម្តាយដែលមានវ័យ ២៣ ឆ្នាំរូបនេះ ហើយបានសុំឱ្យមិត្តភក្តិរបស់គាត់ចងអំបោសដាក់ក្រោមប្រឡោះជើងរបស់គាត់ថែមទៀត។

បន្ទាប់ពីឧប្បត្តិហេតុនេះ សមាគមអ្នកស្រឡាញ់ភេទដូចគ្នាបានដាក់ពាក្យបណ្តឹងប្រឆាំងនឹង Neymar ពីបទប្រើពាក្យប្រមាថ "viadinho" (f * g) សំដៅលើ Ramos បែបនេះ៕

 មិត្តប្រុសរបស់ម្តាយ Neymar
 មិត្តប្រុសរបស់ម្តាយ Neymar
មិត្តប្រុសរបស់ម្តាយ Neymar និង Neymar
មិត្តប្រុសរបស់ម្តាយ Neymar និង Neymar

ប្រភពMarca

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T