កូនខ្មែរភាគច្រើន មិនសូវស្គាល់ “យុទ្ធក្រមខម” ដែលជាក្បាច់ប្រយុទ្ធ និងជាអាវុធដ៏សម្បើមរបស់ខ្មែរ ជំនាន់ដើម (មានវីដេអូ)

//s5.kh1.co/44/449a5f37544561d5a349749688600ced697eac1b.jpg
តារា & កម្សាន្ដ

 ២៦-មិថុនា-២០២៣ ១០ព្រឹក · ២ ឆ្នាំមុន

យុទ្ធក្រម​ខម​ជាក្បាច់​គុនមួយ​ ក្នុង​ចំណោម​ក្បាច់​គុន​ដទៃ​ទៀត​របស់​ខ្មែរ​ ដែល​ត្រូវ​បាន​បង្កើត​ឡើងក្នុង​រជ្ជកាលព្រះបាទជ័យ​វរ្ម័នទី​៧ ជា​អាវុធប្រើ​ប្រយុទ្ធ​ជាមួយ​នឹង​ចោរឈ្លាន​ពាន។

 ភ្នំពេញ៖ ក្បាច់​ពិជ័យ​សង្គ្រាម ​ឬ​យុទ្ធក្រមខម​ គឺ​ជា​ក្បាច់​គុន​បុរាណខ្មែរ​​មួយ​ ក្នុង​ចំណោម​ក្បាច់គុន​ខ្មែរដទៃផ្សេងទៀត​  ​ដែល​មាន​អាយុ​កាល ដ៏​យូរ​លង់​ណាស់​មក​ហើយ ហើយ​ក៏ជា​ក្បាច់គុន​ ដែល​មាន​វ័យ​ចំណាស់​មួយ ​នៅ​ក្នុង​តំបន់ និង ពិភពលោក​ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពហ្វឹកហាត់​
សកម្មភាពហ្វឹកហាត់​

លោក ​ច័ន្ទ សុវណ្ណរតន: ដែល​ជា​អនុ​ប្រធាន ​នៃ​សហព័ន្ធ​យុទ្ធ​ក្រម​ខម​កម្ពុជា បាន​ឲ្យ​ដឹងថា ​សហព័ន្ធ​យុទ្ធក្រម​ខម​ ​ត្រូវ​បាន​បង្កើត​ឡើងដំបូង​ ​កាលពី​ឆ្នាំ​២០១១ ហើយ​ក្បាច់​គុន​យុទ្ធក្រម​ខម​នេះ ​ក៏​ជា​ក្បាច់​គុនមួយ​ដែលត្រូវ​បាន ​យក​ទៅ​បង្កើត​ជា​ ក្បាច់​គុន​កងយុទ្ធ​ពល​ខេមរភូមិន្ទ ដែល​បាន​យក​ទៅ​បង្ហាត់ដល់ ​កង​ទ័ព ទាហាន និង​ពលទាហាន​ខ្មែរ ​នៅ​ទូទាំង​ប្រទេស ដូច​ជា​ប៉ូលីស ​ប៉េអឹម ជាដើម​។

  លោក ​ច័ន្ទ សុវណ្ណរតន:
  លោក ​ច័ន្ទ សុវណ្ណរតន:

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា ​ក្បាច់​គុន​យុទ្ធក្រម​ខម​ ​ត្រូវ​បាន​បង្កើត​ឡើង ​ក្នុ​ង​រជ្ជកាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ​ព្រះ​អង្គបាន​ប្រមូលផ្តុំ​ ​ក្បួន​ខ្នាត​៣​សម័យ​កាល​បញ្ចូលគ្នា​គឺ ​សម័យ​កាល​នគរភ្នំ​ សម័យ​នរគចេន​ឡា​ និង​សម័យ​មហា​អាណាចក្រ​អង្គរ ទ្រង់ប្រសិទ្ធ​​នាម​ថា ​មហាមឆ​វៈគុន​មហា​យុទ្ធក្រម​ខម​ ឬ​ក្បួន​ពិជ័យ​សង្រ្គាមខ្មែរ​មហានគរ។ យុទ្ធក្រម​ខម​នេះ ​គឺ​ ជា​អាវុធ​ដ៏​សម្បើម​សម្រាប់ ​ការពារ​ជាតិ​ទឹក​ដីនគរ និង​សាសនា​ពី​ពួក​បច្ចា​មិត្ត​ ដែល​ចូល​មក​ឈ្លាន​ពាន​ ទឹក​ដី​របស់​យើង​។

សកម្មភាពហ្វឹកហាត់​
សកម្មភាពហ្វឹកហាត់​

យុវជន​ ផិន​ ច័ន្ទសុភក្រ័​ ​ជា​សិស្សម្នាក់កំពុង​ហាត់​រៀន​ ក្បាច់​គុនយុទ្ធក្រម​ខម​បាន​ឲ្យ​ដឹង​ថាខ្លួន​បាន ចូល​​ហាត់​រៀន​ក្បាច់​គុន​នេះ ​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ។ ហើយ​មូល​ហេតុ​ដែល​​ចូលហាត់​​រៀន ​ក្បាច់​គុន​បុរាណ​ខ្មែរមួយ​នេះ ​ក៏​ដោយសារតែ​​ចង់​អភិរក្ស​ ក៏​ដូច​ជាមាន​ចិត្ត​ស្រលាញ់ នៅ​ក្បាច់​គុន​បុរាណ​ខ្មែរ និងដើម្បី​ពង្រឹង​ដល់​សុខភាព​ផងដែរ។ យុវជន​រូប​នេះ ​ក៏​បានបន្តទៀត​ផងដែរថា​ នៅ​អំឡុង​ពេល​ដែល​ហាត់​ដំបូងៗ ​ពិត​ជា​មានការ​ឈឺចាប់ ​ខ្លួន​ប្រាណ​បន្តិច​មែន តែ​នៅ​ពេល​ដែល​យើង​ហាត់យូរៗ​ទៅ ​គឺ​ធ្វើ​ឲ្យ​យើង​សុំា ថែម​ទាំង​អាច​​​ជួយ​ដល់​រាងកាយ​ និង​សុខភាពឲ្យ​​ល្អ​ មាំមួន​ទៀត​ផង​ ។

  យុវជន​ ផិន​ ច័ន្ទសុភក្រ័​
  យុវជន​ ផិន​ ច័ន្ទសុភក្រ័​

រី​ឯកុមារី​ សុខ​ ដារ៉ា​ម៉ាដាលីស និង​ឃុន សម្បត្តិដាវីយ៉ា​ ក៏​បាន​ឲ្យ​ដឹងផងដែរថា ប្អូន​ស្រីចូល​ហាត់​ក្បាច់​គុននេះ ​ក៏ព្រោះ​តែ​ទឹកចិត្ត​ស្រលាញ់ និងចង់​អភិរក្ស ក្បាច់​គុន​បុរាណ​របស់​ខ្មែរ​។​ ចំណែក​អ្នកផ្ទះ​ក៏មិន​មាន​ការ​ជំទាស់ ឬ​មាន​ការ​រារាំងអ្វី​នោះឡើយ តែ​គាត់​ថែមទាំង​ជម្រុញ ​​និង​លើកទឹកចិត្ត​បន្ថែម​ទៀត។​ ជាមួយគ្នា​នេះ​ដែរ​ ប្អូន​ស្រី​ទាំង​ពីរក៏​សូម​អំពាវ​នាវ​ឲ្យ​យុវតី​ខ្មែរ​ ចូល​មក​ហាត់​ក្បាច់​គុន​នេះ ឲ្យ​បានកាន់​តែ​​ច្រើនបន្ថែម​ទៀត​​​ ព្រោះអាច​​ ចំណេញ​បាន​ទាំង​សុខភាព រួម​ទាំង​បាន​ចេះ​ក្បាច់​គុន​ ទុកសម្រាប់​ការពារ​ខ្លួន​ផងដែរ។

  កុមារី​ សុខ​ ដារ៉ា​ម៉ាដាលីស និង​ឃុន សម្បត្តិដាវីយ៉ា​
  កុមារី​ សុខ​ ដារ៉ា​ម៉ាដាលីស និង​ឃុន សម្បត្តិដាវីយ៉ា​
សកម្មភាពហ្វឹកហាត់​
សកម្មភាពហ្វឹកហាត់​

យ៉ាងណាមិញ ​សម្រាប់​សិស្សានុសិស្ស​ ដែល​មាន​ចំណាប់​អារម្មណ៍ ​ចង់​ចូល​មកហាត់រៀន​ក្បាច់​គុន​នេះ ​គឺ​មិន​កំណត់​ប្រុស​ស្រី​នោះ​ទេ តែ​សិស្ស​ទាំង​អស់​ត្រូវ​មាន អាយុ​ចាប់​ពី​៩​ឆ្នាំ​ឡើង​ មាន​រាងកាយ​មាំ​មួន ល្មម​អាច​ហាត់​ពត់​ខ្លួន អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​ ទើប​អាច​ចូល​ហាត់​រៀន ​ក្បាច់​គុន​នេះ​បាន​​​។

សកម្មភាពហ្វឹកហាត់​
សកម្មភាពហ្វឹកហាត់​

លោក ​វិន​ សុភត្រា​ (នរ:សខ្លា​) ដែលជាគ្រូ​បង្វឹក​​មួយ​រូប ​​ប្រចាំ​សហព័ន្ធ​យុទ្ធ​ក្រម​ខមកម្ពុជា​ លោក​បានចូល​ហាត់​រៀន ក្បាច់​គុន​យុទ្ធក្រម​ខម​នេះ​​ ​អស់​រយៈពេល​១១​ឆ្នាំ​ ហើយនៅក្នុង​​ឆ្នាំ​២០១២ ​លោក​ក៏​បាន​ក្លាយ​ទៅ​ជា គូ្រ​​បង្ហាត់បន្តមួយ​រូប​។ ​លោក​​បាន​ឲ្យ​ដឹង​ថា​ ជាទូទៅ ការ​ហ្វឹកហាត់​របស់ ​ក្បាច់​គុន​យុទ្ធ​ក្រម​ខម​នេះ​ ដំបូង​ឡើយ​គឺ​ត្រូវ​មាន ​ការ​ហាត់​នៅ​ចលនា​បឋម ​(ហាត់​ចលនា​ចន្លាក់​​ដៃ ​ជើង​ក) ដើម្បី​បង្កាកុំ​ឲ្យមាន ​ការថ្លោះ​ គ្រេច​ អំឡុង​ពេល​ហ្វឹកហាត់​ពេលឈរ អង្គុយ ​​វាយ​ជាដើម។ បន្ទាប់​មក​ទើប​ឈាន​ដល់​  កា​រហ្វឹកហាត់​ជំហរ គឺមាន​ជំហរសម្រាប់រង និង​ជំហរសម្រាប់​វាយ​ តប​តទៅ​វិញ និង​ក្បាច់​បន្ត​ទៀត​ មានដូច​ជា​ក្បាច់​ដៃ​ កែង ជង្គង់  និង​​ក្បាច់​ជើង​ជាដើម​។



លោក ​វិន​ សុភត្រា​ (នរ:សខ្លា​) 
លោក ​វិន​ សុភត្រា​ (នរ:សខ្លា​) 

ជាចុងក្រោយ​ លោក ​វិន​ សុភត្រា​ (នរ:សខ្លា​) ​ក៏​មាន​ជា​សារ​ចូល​រួម​ផ្តាំ​ផ្ញើ ក្នុង​នាម​ជា​គ្រូក្បាច់​គុន​មួយ​រូប​ និងជា​ប្រជា​ពលរដ្ឋខ្មែរ​ លោក​សប្បាយចិត្ត​នៅ​ពេល​ដែល ​បាន​ឃើញ​កូន​ខ្មែរ​មិន​ថា ប្រុស​ឬ​ស្រី​បាន​ចូល​រួម​មកហាត់​ ក្បាច់​គុន​យុទ្ធក្រម​ខម​នេះ​ ហើយ​លោក​ក៏​សំណូម​ពរ​ឲ្យ ​នៅ​តែ​បន្ត​តទៅទៀត ​ព្រោះ​នេះ​ជា​ក្បាច់​គុន​របស់​យើង ​និង​ជា​ក្បាច់​គុន​របស់​ប្រទេស។​

គ្រូ​បង្វឹក​នៃ​សហព័ន្ធយុទ្ធក្រមខម​កម្ពុជា​
គ្រូ​បង្វឹក​នៃ​សហព័ន្ធយុទ្ធក្រមខម​កម្ពុជា​

ស្របពេល​ដែល ​លោក​​ច័ន្ទ សុវណ្ណរតន: ដែល​ជា​អនុ​ប្រធាន​នៃ ​សហព័ន្ធ​យុទ្ធ​ក្រម​ខម​កម្ពុជា ក៏​សំណូម​ពរ​ឲ្យ​ប្រជាពលរដ្ឋខ្មែរ ​ទាំងអស់​​មិន​ថា​ប្រុស​ឬស្រី ​សូម​ជួយ​ចូល​រួម​អភិរក្ស ​នៅ​ក្បាច់​គុន​បុរាណ​ខ្មែរ ដែល​ជា​សម្បត្តិវប្បធម៌​ខ្មែរ ហើយ​ចូល​រួមផ្សព្វ​ផ្សាយ​សម្បត្តិ​វប្ប​ធម៌​ខ្មែរ ​ទៅ​ឲ្យ​បរទេស​បានយល់ ​បាន​​ស្គាល់បាន​ដឹង ក្នុង​នាម​ជា​កុលបុត្រ​ខ្មែរ ​ជំនាន់​ក្រោយ​ទាំង​អស់​គ្នាផងដែរ៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T