សត្វព្រាបរោមរួញគឺជាសត្វព្រាបកូនកាត់ម្យ៉ាង ដែលមានតម្លៃថ្លៃ និងល្អជាងគេ។ លក្ខណៈពិសេសរបស់វា គឺជាសត្វដែលមានភាពស្ងប់ស្ងាត់ ស្លូត និងមានរោមរួញប្លែកស្អាតជាងសត្វព្រាបធម្មតា។ ហើយសត្វព្រាបប្រភេទនេះត្រូវបានគេជឿថា មានប្រភពមកពីតំបន់អាស៊ី ដែលត្រូវបានគេធ្វើការបង្កាត់ពូជអស់ជាច្រើនឆ្នាំ។ លក្ខណៈពិសេសប្លែកនោះគឺ ស្លាបរបស់វារោមរួញតាំងពីខ្នងរហូតដល់ជើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសត្វព្រាបប្រភេទនេះគឺមានកន្ទុយ និងរោមវែងជាងសត្វព្រាបដទៃ ដែលមើលទៅពិតជាស្រស់ស្អាត និងពិសេសជាងសត្វព្រាបកូនកាត់ផ្សេងទៀត ហើយក៏ជាសត្វព្រាបរោមរួញដែលមានការចាប់អារម្មណ៍ និងមានប្រជាប្រិយភាពជាងគេ។
មានសំនួរជាច្រើនបានលើកឡើងថា បើសត្វព្រាបរោមរួញនេះមានលក្ខណៈពិសេសបែបនេះ តើវាអាចហើរបានដែរឬទេ? ជាទូទៅពួកវាអាចហើរបានជាធម្មតា ប៉ុន្តែពួកវាចូលចិត្តដើរច្រើនជាងការ ហោះហើរនៅលើអាកាស៕
បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖