ក្រុមកំពូលតារាង Bayern Munich កាន់តែខិតកៀកក្នុងការគ្រងជើងឯកក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ Bundesliga ៨រដូវកាលជាប់គ្នា ក្រោយយកឈ្នះនៅទឹកដី Bayern Leverkusen ៤-២ ចុងសប្ដាហ៍កន្លង។ ម្ចាស់ផ្ទះ Leverkusen ចាប់ផ្ដើមដោយនាំមុខមុនតាំងពីនាទីទី៩ ដោយ Lucas Alario តែក្នុងវគ្គទី១ ដដែលក្រុមភ្ញៀវ Bayern Munich វាយបកនាំមុខវិញ ៣-១ ដោយគ្រាប់បាល់របស់ Kingsley Coman, Leon Goretzka និង Serge Gnabry។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចូលវគ្គទី២ ក្រុមរបស់លោក Hansi Flick ក៏បន្ថែម ១គ្រាប់ទៀតដោយខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski នៅនាទីទី៦៦ ដែលជាគ្រាប់ទី៣០ របស់គេក្នុងរដូវកាលនេះ។
២១ ប្រកួតចុងក្រោយរបស់ Bayern Munich គឺចាញ់តែ ១ប្រកួតទេ ដែលធ្វើឱ្យពួកគេត្រូវការជ័យជម្នះតែ ២ប្រកួតប៉ុណ្ណោះដើម្បីគ្រងជើងឯក។ សូមងាកមក Borussia Dortmund បានយកឈ្នះ ១–០ លើ Hertha Berlin ដើម្បីបន្តក្តីសង្ឃឹមដ៏ស្ដួចស្ដើងដោយ ១គ្រាប់ជ័យជម្នះរបស់អតីតកីឡាករ Liverpool គឺកីឡាករ Emre Can។
គួរបញ្ជាក់ផងដែរថា Bayern Munich នាំមុខក្រុមលេខ២ Dortmund ៧ពិន្ទុនៅសល់ ៤ប្រកួតទៀតចប់រដូវកាលមានន័យថា Bayern Munich ត្រូវការជ័យជម្នះតែ ២លើកទៀតប៉ុណ្ណោះដើម្បីគ្រងជើងឯក Bundesliga ៨រដូវកាលជាប់គ្នា៕