Mirror Online បានឲ្យដឹងថា The Keeping Up ជាមួយនិងតារា Kardashians ត្រូវគេដឹងថាកំពុងពិចារណាក្នុងការរើផ្ទះចេញពីគ្នា ខណៈដែលបញ្ហាអាពាហ៍ពិពាហ៍របស់ប្តីប្រពន្ធពួកគេកាន់តែយ៉ាប់ទៅៗ ក្នុងរយះពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពព័ត៌មានបានរាយការណ៍ថា Reality star អាយុ ៣៩ ឆ្នាំ និងតារារ៉េបអាយុ ៤២ ឆ្នាំ មួយគូរនេះបានរៀបការអស់រយៈពេល ៦ ឆ្នាំមកហើយនោះ ហើយពេលនេះកំពុងពិចារណារស់នៅដាច់ដោយឡែកពីគ្នា ដើម្បីរក្សាទំនាក់ទំនងដែលនៅសល់ខ្លះរបស់ពួកគេ។
យ៉ាងណាប្រភពមិនបានសម្រាយបញ្ជាក់ពីហេតុផលដែលនាំឲ្យអាពាហ៍ពិពាហ៍របស់ប្តីប្រពន្ធពួកគេកាន់តែយ៉ាប់នោះទេ៕