មិននឹកស្មានថា ព្រះចន្ទរបស់ភពអង្គារ អាចជាតម្រុយបង្ហាញថា ភពនេះធ្លាប់មានកងរង្វង់ព័ទ្ធជុំវិញ ដូចភពសៅរ៍ដែរ

//s5.kh1.co/1e/1e07c05b581478f19717e018c33b13bfee91a3dc.jpg
បច្ចេកវិទ្យា

 ០៤-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ព្រះចន្ទទាំងពីរនេះត្រូវបានគេរកឃើញ នៅក្នុងឆ្នាំ១៨៧៧ ហើយត្រូវបានគេដាក់ឈ្មោះឲ្យថា Phobos និង Deimos។

បរទេស៖ ភពអង្គារមានព្រះចន្ទតូចពីរ ដែលមានរាងមិនច្បាស់លាស់និងមានគន្លងចម្លែក ហើយពួកវាអាចនឹងបញ្ជាក់បានថា ភពក្រហមនេះធ្លាប់មានកងរង្វង់ព័ទ្ធជុំវិញ ដូចជាភពធំៗមួយចំនួន នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រះចន្ទទាំងពីរនេះត្រូវបានគេរកឃើញ នៅក្នុងឆ្នាំ១៨៧៧ ហើយត្រូវបានគេដាក់ឈ្មោះឲ្យថា Phobos និង Deimos ដែលយកតាមឈ្មោះកូនប្រុសរបស់អាទិទេព Ares ក្នុងទេវកថាក្រិក។ ពួកវាត្រូវបានគេគិតជាយូរណាស់មកហើយថា ជាអាចម៍ផ្កាយដែលត្រូវចាប់យក ដោយទំនាញរបស់ភព។

ព្រះចន្ទ Deimos របស់ភពអង្គារ
ព្រះចន្ទ Deimos របស់ភពអង្គារ

ពួកវាទាំងពីរនេះមើលទៅដូចជា មានលក្ខណៈប្រហាក់ប្រហែលទៅនឹងអាចម៍ផ្កាយ chondrite ដែលមានជាតិកាបូនដែលមានពណ៌ខ្មៅ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានដឹងថា ព្រះចន្ទទាំងនេះហោះក្បែរខ្សែអេក្វាទ័ររបស់ភពអង្គារ។ នេះបង្ហាញថា ពួកវាបានបង្កើតឡើងក្នុងពេលតែមួយ នៃភពអង្គារ តាំង៤.៥ប៊ីលានឆ្នាំមុន។

ខណៈពេលដែលពួកវាទាំងពីរមានរាងមិនច្បាស់លាស់ ព្រះចន្ទ Deimos គឺមានរាងដូចបាល់ចម្លែក ជាងព្រះចន្ទ Phobos ដែលមានគន្លងទ្រេត២ដីក្រេ។

ព្រះចន្ទ Phobos
ព្រះចន្ទ Phobos

លោក Matija Ćuk អ្នកដឹកនាំការសិក្សានិងជាអ្នកវិទ្យាសាស្ត្រស្រាវជ្រាវនៅវិទ្យាស្ថាន SETI Institute បាននិយាយថា៖ «ការពិតទៅ គន្លងរបស់ព្រះចន្ទ Deimos មិនស្ថិតនៅចំតំបន់ខ្សែអេក្វាទ័ររបស់ភពអង្គារពេកទេ ហើយត្រូវបានគេចាត់ទុកថា ជារឿងមិនសូវសំខាន់ ហើយគ្មានអ្នកណាខ្វល់ខ្វាយ ចង់បកស្រាយពីចំណុចនេះទេ។»

ការរកឃើញនេះត្រូវបានបង្ហាញ នៅក្នុងកិច្ចប្រជុំលើកទិ២៣៦ នៃសហគមន៍តារាសាស្ត្រអាមេរិក ដែលត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអេឡិចត្រូនិច នៅក្នុងសប្ដាហ៍នេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T