គេហទំព័រ The Guardian បានបង្ហាញពីរបៀបនៃការងូតទឹកប្រចាំថ្ងៃ ដើម្បីមិនឲ្យប៉ះពាល់ដល់ស្បែកដូចជា ស្ងួតស្បែក និងរមាស់ស្បែកជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការងូតទឹក គឺមានភាពខុសគ្នារវាងមនុស្សចាស់ និងទារក ហើយសម្រាប់វ័យមនុស្សចាស់គឺទាមទារងូតទឹកឲ្យបានញឹកញាប់ ព្រោះដើម្បីធ្វើឲ្យស្បែករបស់ពួកគេមានសំណើម។ ដោយឡែកសម្រាប់ទារកវិញគឺទាមទារឲ្យងូតទឹកចំនួន ២ដង ក្នុងមួយថ្ងៃដើម្បីឲ្យពួកគេត្រជាក់ស្បែក និងមានសំណើម។ការងូតទឹកគឺមានសារៈសំខាន់ណាស់សម្រាប់ស្បែក ដោយវាបានជ្រាបចូលទៅក្នុងស្បែកហើយចិញ្ចឹម និងបានតភ្ជាប់ទៅនឹងកោសិកាស្បែកដែលងាប់ឲ្យរស់ឡើងវិញបានផងដែរ។
ការងូតទឹកច្រើនដងពេកវាក៏អាចបង្កជាហានិភ័យផងដែរចំពោះស្បែករបស់យើង។ ក្រោយពេលដែលអ្នកងូតទឹករួច អ្នកគួរតែប្រើប្រាស់នៅក្រែមសំណើមលាបទៅលើស្បែករបស់អ្នកដើម្បីជួយទប់នូវភាពសំណើមរបស់ស្បែកបានយូរ និងជាពិសេសជួយចិញ្ចឹមកោសិកាស្បែករបស់អ្នកឲ្យបានល្អថែមទៀតផង។
បន្ថែមពីនេះទៅទៀតអ្នកមិនចាំបាច់ប្រើប្រាស់សាប៊ូដុះនៅលើផ្ទៃខ្លួនច្រើនពេកនោះទេ ប៉ុន្តែកន្លែងដែលអ្នកគួរតែសម្អាតនោះគឺត្រង់បាតជើង និងត្រង់កន្លែងក្រលៀន ព្រោះទីតាំងទាំងពីរនេះជាតំបន់ដែលអាចបង្កមេរោគយ៉ាងច្រើនដែលអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពអ្នកបានផងដែរ៕



