តំបន់មួយនៅលើពិភពលោក ត្រូវបានគេជឿថា ជាកន្លែងដែលមានខ្យល់អាកាសល្អបរិសុទ្ធបំផុត

//s5.kh1.co/95/95cc792167b463f3e071ad4a6ef3d46f74631162.jpg
បច្ចេកវិទ្យា

 ០៣-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ខ្យល់នៅលើមហាសមុទ្រខាងត្បូងនឹងរងផលប៉ះពាល់តិចបំផុត ពីមនុស្សនិងធូលីពីបណ្ដាទ្វីប នៅលើពិភពលោក។

បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្រជឿថា ពួកគេបានរកឃើញខ្យល់អាកាសបរិសុទ្ធបំផុត របស់ពិភពលោក ដោយគ្មានភាគល្អិតបង្កឡើងដោយសកម្មភាពរបស់មនុស្ស ដែលមានទីតាំងស្ថិតនៅលើមហាសមុទ្រខាងត្បូង ព័ទ្ធជុំវិញទ្វីបអង់តាក់ទិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងការសិក្សាដំណាក់កាលដំបូង នៃសមាសភាពជីវឧស្ម័ននៃមហាសមុទ្រខាងត្បូង អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Colorado State University បានកំណត់តំបន់បរិយាកាសមួយ ដែលនៅតែមិនផ្លាស់ប្ដូរ ដោយសកម្មភាពរបស់មនុស្ស។

តំបន់មហាសមុទ្រខាងត្បូង
តំបន់មហាសមុទ្រខាងត្បូង

អាកាសធាតុនិងធាតុអាកាសមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ ដោយភ្ជាប់ផ្នែកនីមួយៗនៃពិភពលោក ជាមួយតំបន់ផ្សេងទៀត។ នៅពេលអាកាសធាតុប្រែប្រួលយ៉ាងឆាប់រហ័ស ដោយសារតែសកម្មភាពរបស់មនុស្ស អ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវខំប្រឹងស្វែងរកជ្រុងមួយនៃផែនដី ដែលមិនប៉ះពាល់ដោយមនុស្ស។

ទោះយ៉ាងណា សាស្ត្រាចារ្យ Sonia Kreidenweis និងក្រុមរបស់អ្នកស្រីបានសង្ស័យថា ខ្យល់នៅលើមហាសមុទ្រខាងត្បូងនឹងរងផលប៉ះពាល់តិចបំផុត ពីមនុស្សនិងធូលីពីបណ្ដាទ្វីប នៅលើពិភពលោក។

តំបន់ខាងក្រោមគឺជាតំបន់មហាសមុទ្រខាងត្បូង
តំបន់ខាងក្រោមគឺជាតំបន់មហាសមុទ្រខាងត្បូង

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ខ្យល់ស្រទាប់ព្រំដែន ដែលផ្ដល់ពពកទាបនៅលើមហាសមុទ្រខាងត្បូង គឺមិនមានភាគល្អិត ពីខ្យល់ដែលបង្កើតឡើងដោយសកម្មភាពរបស់មនុស្ស រួមទាំងការដុតឥន្ធនៈផូស៊ីល ការដាំដំណាំប្រភេទជាក់លាក់ណាមួយ ការផលិតជី និងការចោលកាកសំណល់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T