ថៃ៖ តារាសម្ដែងស្រីប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ Boom Suphaphon នៅពេលនេះកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន បន្ទាប់ពីនាងបានសម្ដែងជាតួអង្គកាច នៅខ្សែភាពយន្តភាគរឿង Leh Buphakal កាលពីពេលថ្មីៗនេះរួចមក។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏កំពុងទទួលបានជោគជ័យលើមុខជំនួញលក់គាវផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែក្រៅពីភាពជោគជ័យលើការងារ តារាស្រីរូបនេះក៏កំពុងជួបរឿងហួសចិត្តមួយផងដែរ ដែលអាចចាត់ទុកបានថាជាការប្រមាថមើលងាយទៅដល់កិត្តិយសរបស់នាងយ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះ មានជនអនាមិក មិនស្គាល់អត្តសញ្ញាណម្នាក់ បានផ្ញើកាដូមួយថង់មកឲ្យនាង ហើយនៅក្នុងថង់នោះ គឺជា ឈុតខោអាវក្នុងរបស់នារី។
ដោយអត់ទ្រាំមិនបាន Boom ក៏បានបង្ហោះសារបង្ហាញពីការហួសចិត្តរបស់ខ្លួននៅលើគណនី Instagram ដែលមានខ្លឹមសារថា៖ "ជារឿងដែលហួសចិត្តខ្លាំងកាលពីព្រឹកមិញនេះ សូមប្រាប់ឲ្យយល់ និងប្រកាសឲ្យដឹងត្រង់នេះថា អ្នកមិនអាចឲ្យកាដូមកខ្ញុំជាខោអាវក្នុងបែបនេះបានទេ ខ្ញុំមិនដឹងថាអ្នកផ្ញើមកមានចេតនាបែបណានោះទេ ប៉ុន្តែវាពិតជាមិនសមរម្យសោះ វាធ្វើឲ្យមានអារម្មណ៍ថាដូចជាកំពុងរងការមើលងាយយ៉ាងម៉េចក៏មិនដឹង!"
បន្ទាប់មក ហ្វេនៗរបស់ Boom ជាច្រើនបានចូលទៅខមមិនលើកទឹកចិត្ត និងស្នើឲ្យ Boom ស្វែងរកមុខជនអនាមិកនោះឲ្យឃើញ ដើម្បីជៀសវាងកុំឲ្យជននោះធ្វើអំពើមិនគប្បីបែបនេះ ទៅកាន់អ្នកផ្សេងទៀត៕
សូមទស្សនារូបភាពខាងក្រោម៖