កម្រឃើញ! ផ្ទះកុលសម្ព័ន្ធសម័យបុរេប្រវិត្ត អាយុកាលប្រហែល២៥,០០០ឆ្នាំ ប្រើប្រាស់ឆ្អឹងដំរីស្តរ ដើម្បីសាងសង់

//s5.kh1.co/51/5159900acf3f4bd8b2a5429a0c1ca13854f8fd46.png
យល់ដឹង

 ២៩-ឧសភា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

ផ្ទះកុលសម្ព័ន្ដដែលមានអាយុកាលប្រមាណជា២៥,០០០ឆ្នាំមួយនៅសម័យបុរេប្រវិត្តដែល ត្រូវអ្នកស្រាវជ្រាវរកឃើញនឹង បានដាក់តាំងនៅក្នុងសារមន្ទីរមួយ ដោយអនុញ្ញាតិ្តឲ្យភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តបានផងដែរ។

ប្រទេស​រុស្ស៊ី៖ ថ្មីៗនេះដោយមានសារព័ត៌មានរុស្ស៊ីមួយបានផ្សាយថា ផ្ទះកុលសម្ព័ន្ដដែលមានអាយុកាលប្រមាណជា២៥,០០០ឆ្នាំមួយនៅសម័យបុរេប្រវិត្តដែល ត្រូវអ្នកស្រាវជ្រាវរកឃើញនឹង បានដាក់តាំងនៅក្នុងសារមន្ទីរមួយ ដោយអនុញ្ញាតិ្តឲ្យភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តបានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អ្នកបុរាណវិទូបានវិភាគថា ផ្ទះកុលកុលសម្ព័ន្ធមួយនេះគឺបានសាងសង់ដោយ អ្នកប្រម៉ាញ់ដំរីស្តរធំៗប្រភេទ Mammoth ដែលជាពពួកដំរីមានទំហំធំជាងដំរីធម្មតាប្រហែលជាពីរដងព្រមទាំង មានភ្លុកធំវែង និងកោងខ្លាំងផងដែរ។ ក្រៅពីយកឆ្អឹងដំរីនោះមកធ្វើជាផ្ទះ​ ពួកគេក៏បានយកសាច់ដែលនៅសេសសល់ មកធ្វើជាខោអាវសម្រាប់ស្លៀកពាក់ផងដែរ។

គួរបញ្ជាក់ថាទីលំនៅស្នាក់អាស្រ័យរបស់មនុស្សជំនាន់ដើមមួយនេះ ត្រូវបានសាងសង់ដោយបច្ចេកទេស ដែលអាចការពារមនុស្សនឹងអាកាសធាតុត្រជាក់ខ្លាំងបានយ៉ាងមាន​ប្រសិទ្ធភាពផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

ផ្ទះកុលសម្ព័ន្តជំនាន់បុរេប្រវិត្ត
ផ្ទះកុលសម្ព័ន្តជំនាន់បុរេប្រវិត្ត
ទីតាំងដែលរកឃើញផ្ទះកុលសម្ព័ន្តជំនាន់បុរេប្រវិត្ត
ទីតាំងដែលរកឃើញផ្ទះកុលសម្ព័ន្តជំនាន់បុរេប្រវិត្ត
ដំរី Mammoth
ដំរី Mammoth
គំនូរបង្ហាញអំពីការប្រម៉ាញ់ដំរី Mammoth
គំនូរបង្ហាញអំពីការប្រម៉ាញ់ដំរី Mammoth
ដំរី Mammoth
ដំរី Mammoth
ដំរី Mammoth
ដំរី Mammoth
ដំរី Mammoth
ដំរី Mammoth
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T