សហរដ្ឋអាមេរិក៖ ថ្មីៗនេះ ក្រុមហ៊ុន Sony បានប្រកាសដាក់លក់ទូរស័ព្ទម៉ាក Xperia 1 II ដែលមហាជនយល់ថាវាមានឈ្មោះចំលែក នៅទីផ្សារសហរដ្ឋអាមេរិក។ ទូរស័ព្ទនេះត្រូវបានគេហៅវាថា ជាទូរស័ព្ទស្មាតហ្វូន Xperia 1 Mark 2។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទាក់ទងទៅនឹងតម្លៃរបស់វា ក្រុមហ៊ុន Sony បានដាក់តម្លៃត្រឹមតែ ១២០០ ដុល្លារ តែប៉ុណ្ណោះ។ (ប្រហែល ៩១,០០០ រូពី)។ ទន្ទឹមនឹងការដាល់លក់នៅលើទីផ្សារក្នុងតម្លៃនេះ ក្រុមហ៊ុន Sony ក៏បាននាំមកជាមួយនឹងមុខងារពិសេសៗបន្ថែមក្នុងទូរស័ព្ទដៃដូចជា ភ្ជាប់ជាមួយអេក្រង់ប្រភេទ 4K OLED ឈានមុខគេ មានកាមេរ៉ាខាងក្រោយមានរាងបួនជ្រុងប្រភេទ quad និងដំណើរប្រព័ន្ធផ្នែកខាងក្នុងជាមួយកម្រិតល្អអស្ចារ្យផងដែរ។
យ៉ាងណាមិញ ក្រុមហ៊ុនទូស័ព្ទដៃចល័តស្មាតហ្វូន Sony ក៏មានបំពាក់បន្ថែមជាមួយនឹងកាសស្តាប់ត្រចៀក ដោយមិនចាំបាច់ត្រូវការ 5G សម្រាប់ប្រើប្រាស់នៅអាមេរិកឡើយ។ នៅសហរដ្ឋ អាមេរិកបច្ចុប្បន្ន កំពុងមានការបញ្ជាទិញទុកជាមុនយ៉ាងច្រើន ដែលទូរស័ព្ទម៉ាក Xperia 1 II នឹងចាប់ផ្តើមបង្ហាញខ្លួនជាសាធារណៈ នៅថ្ងៃទី ១ ខែ មិថុនា និងដឹកជញ្ជូនទៅបណ្ដាប្រទេសផ្សេងៗទៀត នៅថ្ងៃទី ២៤ ខែ កក្កដា ខាងមុខនេះ៕
ប្រភព៖ shortpedia