មិនខ្វល់សម្ដីអ្នករិះគន់ Taew រាំតាមស្ទីលយាយគ្រវីសក់ ឡើងផ្អើលអស់មារសត្រូវ (មានវីដេអូ)

//s5.kh1.co/c9/c96d4e849daf3cecf35569da4ebc43d23971715d.jpg
នារី

 ២៧-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មិនខ្វល់សម្ដីអ្នករិះគន់ Taew រាំតាមស្ទីលយាយគ្រវីសក់ ឡើងផ្អើលអស់មារសត្រូវ

ថៃ៖ នៅពេលនេះ Taew Natapohn មិនត្រឹមតែត្រូវបានគេស្គាល់ថាជាតារាសម្ដែងដ៏ល្បីមួយរូបនោះទេ ប៉ុន្តែ Taew Natapohn ក៏កំពុងទទួលបានតំណែងជាតារា Tik Tok មួយរូបផងដែរ។ ជារឿយៗ Taew តែងតែបង្ហោះវីដេអូធ្វើត្រាប់សម្លេង និងវីដេអូក្បាច់រាំនៅលើ Tik Tok ក៏ដូចជា Instagram ហើយវីដេអូនីមួយៗសុទ្ធសឹងតែទទួលបានចំនួនអ្នកទស្សនារាប់សែននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែទន្ទឹមនឹងការគាំទ្រ វីដេអូ Tik Tok មួយចំនួនរបស់ Taew ក៏ទទួលរងការរិះគន់មិនតិចនោះដែរ ដោយសារវីដេអូខ្លះ Taew រាំបែបមិនសូវសមរម្យ ឬស្លៀកពាក់ស៊ិចស៊ីជ្រុល។

ទោះបីជាយ៉ាងណាក៏ដោយ ពាក្យរិះគន់ទាំងនោះមិនបានរាំងស្ទះ ជាឧបសគ្គដល់ការផលិតវីដេអូថ្មីៗរបស់តារា Tik Tok រូបនេះឡើយ។ ក្នុងនោះ នាងនៅតែបន្តថត ហើយបង្ហោះជាប្រចាំដើម្បីជាចំណីចក្ខុដល់អ្នកគាំទ្ររបស់នាង។

អ្វីដែលកាន់តែពិសេសថែមទៀតនោះ វីដេអូចុងក្រោយបំផុតដែល Taew បានថត គឺជាវីដេអូរាំ ដោយធ្វើត្រាប់តាមសម្លេង និងក្បាច់រាំរបស់ Sita Buathorng ដែលគេថាជា យាយគ្រវីសក់ ដោយមិនខ្វល់ពីសម្ដីអ្នករិះគន់កន្លងមកទាល់តែសោះ។ វីដេអូមួយនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់អ្នកខ្លះលើកឡើងថា Taew ពូកែរាំមិនចាញ់ Sita Buathorng ប៉ុន្មាននោះទេ៕

សូមទស្សនាវីដេអូ និងរូបភាពខាងក្រោម៖

វីដេអូរបស់ Taew Natapohn
វីដេអូរបស់ Taew Natapohn
វីដេអូរបស់ Taew Natapohn
វីដេអូរបស់ Taew Natapohn
Sita Buathorng ឬ យាយគ្រវីសក់
Sita Buathorng ឬ យាយគ្រវីសក់
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T