មានទាំងកេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិ ក៏មិនស្មើរជាមួយក្ដីសុខ ចៀវៃ មានពេលកាន់ដៃប្តី តាមផ្លូវទេ

//s5.kh1.co/3e/3ea3c41834476ea4878759b19c6ec1b9c7eea39d.jpg
តារា & កម្សាន្ដ

 ២៧-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប៉ុន្មានឆ្នាំមកនេះប្តីប្រពន្ធRuby lin និង Wallace Huo តែងតែរក្សាភាពឯកជនផ្អែមល្ហែមរបស់ពួកគេ ជាមួយការចេញក្រៅដោយគ្មានអ្នករំខាន

ចិន៖ ដូចសព្វរាល់ចឹង ដែលគេប្រម៉ាញ់ យករូបភាពការណាត់ជួបឯកជន របស់គូស្វាមីភរិយា Ruby lin ហៅក្រៅថា ចៀវៃ និង Wallace Huo ដោយពួកគេទាំងពីរ បានចាប់ដៃគ្នាដើរតាមផ្លូវ ជាមួយបរិយាកាសដ៏សែនស្ងប់ស្ងាត់ យ៉ាងសាមញ្ញបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែល គូស្វាមីដែលតែងតែជាប្រធានបទដ៏ក្ដៅគគុក របស់សង្គមចិនមួយគូនេះ ត្រូវបានគេនិយាយថា មានទ្រព្យរាប់រយកោដិដុល្លារ​ និងមានកេរ្តិ៍ឈ្មោះ ក្នុងឧស្សាហកម្មកំសាន្តចិន ប៉ុន្តែវាមិនមែនជាលើកទីមួយទេ ដែលដើរកាន់ដៃគ្នា ដើរតាមផ្លូវ ប្រើប្រាស់ជីវិតដូចគូស្នេហ៍ទូទៅបែបនេះ។

យ៉ាងណាមិញ ទោះបីជា មានលេចលឺព័ត៌មាន ដែលពួកគេមាន ភាពរកាំរកូសនោះ ព្រមទាំងពាក្យចចាមអារ៉ាមជាច្រើនអំពីការលែងលះ ផ្ទុយទៅវិញ ពួកគេមិនបានប្រត្តិកម្មអ្វីឡើយ ប៉ុន្តែកាយវិការ និងសកម្មភាពរបស់ពួកគេ មើលទៅពិតជាសប្បាយចិត្ត និងរីករាយ ពេលនៅជាមួយគ្នា។

ជាក់ស្តែងគូស្វាមីភរិយាមួយគូនេះ តែងតែបង្ហាញពីអារម្មណ៍ស្នេហារបស់ ពួកគេទៅវិញទៅមក យ៉ាងស្ងាត់ស្ងៀមអំឡុងពេលរៀបការ ៤ ឆ្នាំ រូបភាពណាត់ជួបគ្នាបែបសាមញ្ញរាប់មិនអស់មិន ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ៕

សូមទស្សនារូបខាងក្រោម៖

Ruby lin និង WallaceHuo
Ruby lin និង WallaceHuo
Ruby lin និង WallaceHuo
Ruby lin និង WallaceHuo
Ruby lin និង WallaceHuo
Ruby lin និង WallaceHuo
Ruby lin និង WallaceHuo
Ruby lin និង WallaceHuo
Ruby lin និង WallaceHuo
Ruby lin និង WallaceHuo
Ruby lin និង WallaceHuo
Ruby lin និង WallaceHuo
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T