យោងតាមរបាយការណ៍គួរឱ្យទុកចិត្តមួយរបស់សារព័ត៌មាន Le10Sport បានឱ្យដឹងថា ក្លឹបនៅ Premier League ចំនួន ២ កំពុងញាប់ដៃញាប់ជើងដណ្តើមគ្នាចង់បានអតីតនាយកផ្នែកកីឡារបស់ក្លឹប Paris Saint-Germain គឺលោក Antero Henrique រួមមានក្លឹប Manchester United និងក្លឹបដែលជិតម្ចាស់ជាមហាសេដ្ឋីថ្មី Newcastle United។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកជំនាញចរចាជាមួយកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ទើបតែជួយឱ្យកីឡាករ Bruno Fernandes ព្រមផ្លាស់ទៅចូលរួមជាមួយ Manchester United កាលពីខែមករាកន្លងទៅនេះ ខណៈពេលនេះ រូបលោកកំពុងជួយ Manchester United ក្នុងការចរចាយកខ្សែបម្រើអន្តរជាតិបារាំងមួយរូបដែលកំពុងលេងនៅក្លឹប Bayern Munich គឺកីឡាករ Corentin Tolisso។
ទោះបីជាក្លឹប Manchester United កំពុងមានទំនាក់ទំនងល្អយ៉ាងណាក៏ដោយ ក៏ក្លឹប Newcastle United ហាក់មានភាពលេចធ្លោជាងក្នុងការតែងតាំង លោក Antero Henrique ជានាយកផ្នែកកីឡា ខណៈក្លឹប Newcastle United ទទួលបានភ្លើងខៀវពី Premier League អនុញ្ញាតឱ្យលក់ក្លឹបនេះ ទៅមហាសេដ្ឋីជនជាតិអារ៉ាប៊ីសាអ៊ូឌីត។
សូមជម្រាបផងដែរថា លោក Antero Henrique វ័យ ៥២ឆ្នាំ ធ្លាប់ធ្វើជានាយកផ្នែកកីឡាករនៅក្លឹប FC Porto រយៈពេល ១០រដូវកាល (ពីរដូវកាល ២០០៥-២០០៦ រហូតដល់ខែកញ្ញា ឆ្នាំ២០១៦)។ ក្រោយមក នៅខែមិថុនា ឆ្នាំ២០១៧ លោកត្រូវបានក្លឹប Paris Saint-Germain តែងតាំងជានាយកផ្នែកកីឡារបស់ក្លឹប រហូតដល់ខែមិថុនា ឆ្នាំ២០១៩៕
ប្រភព៖ Goal