ថៃ៖ លោក Om Akapan Namatra គឺជាតារាសម្ដែងដ៏ល្បីឈ្មោះមួយរូបប្រចាំស្ថានីយ៍ទូរទស្សន៍ ថៃប៉ុស្តិ៍លេខ៧ ដែលទស្សនិកជនភាគច្រើនប្រាកដជាធ្លាប់បានស្គាល់ តាមរយៈរឿងភាគថៃល្បីៗជាច្រើន។ ក្រៅពីសមត្ថភាពក្នុងការសម្ដែងដ៏ប៉ិនប្រសប់ លោកក៏មានរូបសម្បត្តិស្រស់សង្ហាផងដែរ ជាហេតុធ្វើឲ្យលោកទទួលបាននូវការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជន ជាពិសេសហ្វេនៗរបស់លោកផ្ទាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចយើងបានដឹងរួចមកហើយថា មួយរយៈពេលចុងក្រោយ សកម្មភាពសិល្បៈនៅប្រទេសថៃជាច្រើនត្រូវបានផ្អាកសកម្មភាពដោយសារវិបត្តិកូវីដ១៩ ទើបតម្រូវឲ្យតារាប្រុសស្រីជាច្រើន សំងំនៅផ្ទះ ដើម្បីរង់ចាំទាល់តែស្ថានភាពត្រឡប់មកជាប្រក្រតីវិញ ទើបអាចចេញទៅបំពេញការងារបានដូចពីមុនវិញ។ មិនខុសប្លែកអ្វីពីលោក Om Akapan ដែលត្រូវសំងំនៅផ្ទះដូចតារាផ្សេងទៀតដែរ ប៉ុន្តែលោកហាក់បីដូចជាពេញចិត្តយ៉ាងខ្លាំងនឹងការស្នាក់នៅបែបនេះ។ ក្នុងនោះ លោកបានបង្ហោះរូបភាពដោះអាវ បញ្ចេញរាងដ៏ស៊ិចស៊ីមួយនៅលើគណនី Instagram អមជាមួយនឹងចំណងជើងថា៖ "សុំបង្ហោះរូបរាងច្បាស់ៗបន្តិចហើយ ត្រូវអរគុណកូវីដដែលជួយឲ្យបានរាងនេះត្រឡប់មកវិញ សាកទាយទៅមើលថា ស្រកអស់ប៉ុន្មានគីឡូ?"
បន្ទាប់ពីលោកបានបង្ហោះបែបនេះរួច អ្នកគាំទ្រជាច្រើនបានចូលទៅខមមិនទាយជាច្រើន ដោយអ្នកខ្លះថាលោកស្រកអស់ ១០គីឡូក្រាម ហើយអ្នកខ្លះទៀតថា លោកពិតជាស៊ិចស៊ីណាស់ឥឡូវនេះ ស្រកអស់ប៉ុន្មានគីឡូមិនសំខាន់ សំខាន់គឺស៊ិចស៊ីណាស់៕
សូមទស្សនារូបភាពខាងក្រោម៖