ជឿថាមានមនុស្សមួយចំនួន មិនទាន់ស្គាល់រសជាតិបរិច្ចាគឈាមនៅឡើយទេ ព្រោះដោយសារ ខ្លាច បារម្ភ ឬចង់ដែរ តែមិនដឹងបរិច្ចាគបានតាមរបៀបណា។ សម្រាប់ការបរិច្ចាគឈាម លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសផ្នែកជំងឺទូទៅ បានឲ្យដឹងថា ការបរិច្ចាគឈាម គឺទង្វើសប្បុរសមួយដែលអាចជួយសង្រ្គោះជីវិតមនុស្សបាន ក៏ប៉ុន្តែមិនមែនមនុស្សគ្រប់រូបសុទ្ធតែអាចធ្វើការផ្តល់ឈាមបានទេ គឺត្រូវមានលកខណ្ឌរបស់វាដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលក្ខខណ្ឌគួរបរិច្ចាគឈាម៖
– មានសុខភាពល្អ
– គីឡូគ្រប់គ្រាន់ (អាចចាប់ពី៤៥គីឡូឡើង)
– មិនមានបញ្ហា ឬឈឺជំងឺអ្វីមួយ
– មានអាយុចាប់ពី ១៨-៦០ឆ្នាំ។
លក្ខខណ្ឌមិនគួរបរិច្ចាគឈាម៖
– មានសុខភាពខ្សោយ
– ស្រកគីឡូខុសធម្មតា
– សុខភាពមិនល្អ មានជំងឺឆ្លងដូចជា អេដស៍ រលាកថ្លើម B C និងកាមរោគ
– មានវ័យចំណាស់ អាយុលើ៦០ឆ្នាំ។
បន្ថែមពីលើនេះលោកវេជ្ជបណ្ឌិតបានបន្តថា ផ្តល់ឈាមជួយសង្រ្គោះជីវិតអ្នកដែលត្រុវការឈាម ដែលមានជំងឺស្លេកស្លាំង អ្នកជំងឺបាត់បង់ឈាមភ្លាមៗ ជំងឺឈាមមួយចំនួន និងជំងឺមហារីក ជាដើម។ ជាការល្អបំផុតប្រសិនបើយើងបរិច្ចាគឈាមឲ្យបានទៀងទាត់ អាចធ្វើឲ្យរាងកាយមានសុខភាពល្អ កាត់បន្ថយជំងឺមហារីក ជួយដល់ប្រព័ន្ធសរសៃឈាមបេះដូង និងកាត់បន្ថយការធាត់លើសទម្ងន់ជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet