ដំណើរកម្សាន្តគឺមានសារៈសំខាន់់ណាស់ចំពោះមនុស្សដែលចង់រំសាយទុក្ខកង្វល់ដែលដក់នៅក្នុងចិត្ត នៅពេលដែលមានសម្ពាធពីការងារឬ បរិយាកាសដែលនៅជុំវិញខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ តំបន់ជាច្រើនសម្រាប់ធ្វើដំណើរកម្សាន្តមួយចំនួនធំ គឺយើងអាចធ្វើដំណើរកម្សាន្តដោយសេរ៊ី ដោយមិនមានបញ្ហាអ្វីឡើយ ប៉ុន្តែតំបន់ខ្លះវិញត្រូវបានហាមឃាត់ដោយសារកត្តាគ្រោះថ្នាក់ឬ តំបន់ដែលត្រូវអភិរក្សការពារផងដែរ។
ដោយឡែក តំបន់ទាំង១០ទាំងនេះត្រូវបានរដ្ឋាភិបាលសម្រេចចិត្តបិទនិងកាត់ផ្តាច់តែម្តង ដោយនរណាក៏មិនអាចចូលទៅតំបន់ទាំងនោះជាដាច់ខាត ដោយសម្អាងលើហេុផលផ្សេងៗគ្នាផងដែរ។
តោះចង់ដឹងទេថា ហេតុអ្វីបានជាតំបន់ណាខ្លះត្រូវបានហាមឃាត់ តើមូលហេតុអ្វីទៅ?
១.កោះពស់ប្រទេសប្រេសុីល
Ilha Da Queimada Grande ដែលគេគ្រប់គ្នាដាក់ឈ្មោះថាជាកោះពស់ ដោយសារតែកោះមួយនេះសម្បូរដោយពស់ជាច្រើនប្រភេទបំផុតនៅក្នុងពិភពលោក ប្រសិនជាអ្នកនៅតែរឹងទទឹង ចង់ទៅកោះមួយនោះ ជម្រើសមានពីរគឺ ត្រូវពស់ចឹកស្លាប់ឬ ត្រូវជាប់ពន្ធធនាគារដោយសារបំពានច្បាប់។
២.រូងភ្នំ Lascaux ប្រទេសបារាំង
រូងភ្នំមួយនេះត្រូវបានបិទជាស្ថាពរក្នុងឆ្នាំ ២០០៨ ដោយសារតែនៅក្នុងរូងភ្នំនោះមាន រូបគំនូរអំពីផូសីលសត្វដ៏ធំនៅសម័យដើម ដែលត្រូវគេជឿថាវាមានអាយុកាល១៧០០០ឆ្នាំមកហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកសិក្សាស្រាវជ្រាវមួយចំនួនត្រូវបានអនុញ្ញាត្តិឲ្យសិក្សាស្រាវជ្រាវផងដែរ។
៣.កោះ Poveglia ប្រទេសអុីតាលី
កោះដ៏តូចនៅក្នុងប្រទេស អុីតាលីមួយនេះត្រូវបានហាមឃាត់ ដោយសារនៅទីនេះមានខ្មោចលងសាហាវខ្លាំងពេក និយាយរួមទៅគឺនៅពេលដែលមន្ទីរពេទ្យមួយនៅក្នុងតំបន់ចាប់ផ្តើមបិទទ្វារ កោះមួយនេះក៏ក្លាយជាតំបន់មួយដែលគ្មាននរណាចង់រស់នៅនោះដែរ។
៤.ទីសក្ការៈបូជា Ise Grand ប្រទេសជប៉ុន
Ise Grand គឺជាទីកន្លែងមួយដែលត្រូវបានហាមឃាត់មិនអាចចូលក្នុងបាននិង ហាមថតរូបផងដែរ ដោយសារកន្លែងគឺជាកន្លែងសក័្ខសិទ្ធដែលតំណាងឲ្យ សុរិយ្យទេពដែលមានព្រះនាមថា Amaterasu-omikami។
៥.ផ្នូរអធិរាជQin Shi Huang ប្រទេសចិន
Qin Shi Huang គឺជាអធិរាជដំបូងបង្អស់របស់ប្រទេសចិន ដែលបានស្លាប់ក្នុងសតវត្សទី២១០ ទីកន្លែងមួយនេះត្រូវបានគេរកឃើញក្នុងឆ្នាំ១៩៧៤ ក្រោយមករាជរដ្ឋាភិបាលប្រទេសចិនសម្រេចបិទទីកន្លែងនេះចោលដើម្បីគោរពដល់វិញ្ញាណក្ខន្ធដល់វិរៈបុរសនិង ទាហានដែលមានប្រមាណជា៨០០០នាក់ផងដែរ។
៦.កោះAndaman ប្រទេសឥណ្ឌា
កោះមួយនេះគឺជាទីលំនៅរបស់កុលសម្ព័ន្តជនជាតិដើមរស់នៅ ពួកគេនឹងប្រើអាវុធ ដើម្បីសម្លាប់នរណាម្នាក់ដែលព្យាយាមចូលទៅក្នុងកោះមួយនោះផងដែរ ដូច្នេះទើបរាជរដ្ឋាភិបាលឥណ្ឌា សម្រេចចិត្តបិទកោះមួយនេះតែម្តង។