Inter និង Juventus ត្រូវចំណាយ៤០លាន ប្រសិនបើចង់បានកីឡាករឆ្នើមរបស់ Chelsea ម្នាក់នេះ ទៅរួមក្រុម

//s5.kh1.co/f3/f34faf4defc5af116e7fd551a3e660036eb97942.jpg
កីទ្បា

 ២២-ឧសភា-២០២០ ២ល្ងាច · ៥ ឆ្នាំមុន

Juventus និង Inter ត្រូវចំណាយ៤០លាន ប្រសិនបើចង់បានកីឡាករ Emerson Palmieri របស់ Chelsea

អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា មានគម្រោងបញ្ចេញខ្សែការពារស្លាបឆ្វេង Emerson Palmieri នៅទីផ្សារដោះដូររដូវក្ដៅខាងមុខ ខណៈក្លិបសេះបង្កង់ Juventus និង Inter Milan  ជាក្លិបដែល​មានចំណាប់អារម្មណ៍ចង់បានកីឡាករសញ្ជាតិអ៊ីតាលីរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Emerson Palmieri 
កីឡាករ Emerson Palmieri 

យោងតាមការចុះផ្សាយរបស់កាសែត The Sun អ្នកចាត់ការទូទៅក្រុម Chelsea លោក​ Frank Lampard បានកំណត់គោលដៅទៅលើបេក្ខភាព ដែលអាចមកជំនួស Emerson រួចរាល់ហើយ ពោលគឺម្ចាស់អាវលេខ៣របស់ក្រុម Leicester City កីឡាករ Ben Chilwell

ប្រភពខាងលើបានបន្ថែមទៀតថា Chelsea នឹងប្រើប្រាស់ថវិការដែលបានមកពីការលក់ Emerson ទៅផ្ទេរយក Chilwell ដែលមានតម្លៃខ្លួនខ្ទង់៥០លានផោន (ឬប្រហែល ៦០លានដុល្លារ)។

  កីឡាករ Ben Chilwell
  កីឡាករ Ben Chilwell

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែត អ៊ីតាលី Calciomercato ក្លិបនៅភាគលិចខាងទីក្រុងឡុងដ៍ គ្រោងបើកដៃឲ្យ Juventus និង Inter ចូលចែចូវយកខ្សែការពារស្លាបឆ្វេង ក្នុងតម្លៃ៤០លានអឺរ៉ូ។

គួរឲ្យដឹងដែរថា Emerson បានផ្លាស់ពីក្រុម Roma មកចូលរួមជាមួយ Chelsea ក្នុងឆ្នាំ២០១៨ អមជាមួយតម្លៃផ្ទេរ២០លានអឺរ៉ូ។ ដោយឡែក គិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្លិប ដែលគ្រប់គ្រងដោយមហាសេដ្ឋីជនជាតិរុស្ស៊ី បាន៥២ប្រកួត ក្នុងនោះគេស៊ុតបញ្ចូលទីបាន១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៥ដង៕

កីឡាករ Emerson Palmieri 
កីឡាករ Emerson Palmieri 

ប្រភព caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T