រដូវកាលកូរ៉ូណា កុំឲ្យដាច់ម៉ូយ! ភោជនីយដ្ឋានមួយ ធ្វើតុពោង ដើម្បីការពារភ្ញៀវពីគម្លាតសង្គម

//s5.kh1.co/3c/3cc0549f2b5e7d45c402549aba53c8d492ee3bc1.jpg
សង្គម

 ២២-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ភោជនីដ្ឋានមួយឈ្មោះ Fish Tales ដែលមានទីតាំងស្ថិតនៅក្បែរមាត់ឆ្នេរ ក្នុងរដ្ឋ Maryland បានផ្ដល់ភាពងាយស្រួលទៅកាន់ភ្ញៀវមកទទួលទានអាហារ ដោយអង្គុយតុពោង ដើម្បីការពារពីគម្លាតសង្គម ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

អាមេរិក៖ ភោជនីដ្ឋានមួយឈ្មោះ Fish Tales ដែលមានទីតាំងស្ថិតនៅក្បែរមាត់ឆ្នេរ ក្នុងរដ្ឋ Maryland បានផ្ដល់ភាពងាយស្រួលទៅកាន់ភ្ញៀវមកទទួលទានអាហារ ដោយអង្គុយតុពោង ដើម្បីការពារពីគម្លាតសង្គម ក្នុងការទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តុពោងត្រូវបានបង្កើតឡើងចំនួន១០ ដោយមានកម្ពស់ប្រមាណម៉ែត្រ និងអាចរក្សាគម្លាតឆ្ងាយពីគ្នាប្រមាណ១.៨២ម៉ែត្រ។ ហើយវាមានប្រហោងចំកណ្ដាល សម្រាប់ឲ្យភ្ញៀវស៊ូកខ្លួនចូល និងកង់រំកិលចំនួន៤ ដែលអាចឲ្យភ្ញៀវផ្លាស់ទីបានយ៉ាងងាយស្រួល តាមចិត្តចង់ផងដែរ។

អ្នកស្រី ដូនណា ហាមែន ជាម្ចាស់ភោជនីយដ្ឋានបានឲ្យដឹងដែរថា អ្នកស្រីផ្ទាល់មានការយកចិត្តទុកដាក់ជាខ្លាំងទៅលើភ្ញៀវ និងចង់ឲ្យភ្ញៀវទាំងអស់មានសុវត្ថិភាពគ្រប់ៗគ្នា។ ហើយប្រសិនបើគ្រប់គ្នាមានសុវត្ថិភាព ភោជនីយដ្ឋានរបស់គាត់ និងទីក្រុងទាំងមូលនឹងបើកទ្វារជាធម្មតា។

យ៉ាងណាមិញ ក្រោយពីមានការគាំទ្រពីសំណាក់ភ្ញៀវជាច្រើនរួចមក ខាងភោជនីយដ្ឋាន នឹងរៀបចំនាំចូល តុពោងបន្ថែមទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ភ្ញៀវនៅក្នុងភោជនីយដ្ឋាន
ភ្ញៀវនៅក្នុងភោជនីយដ្ឋាន
ភ្ញៀវនៅក្នុងភោជនីយដ្ឋាន
ភ្ញៀវនៅក្នុងភោជនីយដ្ឋាន
ភ្ញៀវនៅក្នុងភោជនីយដ្ឋាន
ភ្ញៀវនៅក្នុងភោជនីយដ្ឋាន
ភ្ញៀវនៅក្នុងភោជនីយដ្ឋាន
ភ្ញៀវនៅក្នុងភោជនីយដ្ឋាន
ភ្ញៀវនៅក្នុងភោជនីយដ្ឋាន
ភ្ញៀវនៅក្នុងភោជនីយដ្ឋាន
ភ្ញៀវនៅក្នុងភោជនីយដ្ឋាន
ភ្ញៀវនៅក្នុងភោជនីយដ្ឋាន
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T