ថៃ៖ ទស្សនិកជនភាគច្រើនប្រាកដជាបានស្គាល់ច្បាស់ហើយនូវតារាសម្ដែងស្រីជើងចាស់ដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ Anne Thorngprasum តាមរយៈខ្សែភាពយន្តភាគល្បីៗជាច្រើន។ ថ្វីត្បិតតែមួយរយៈចុងក្រោយនេះ អ្នកនាង Anne មិនមានចេញរឿងភាគថ្មីទៀតក៏ដោយ ក៏អ្នកនាងនៅតែរក្សាបានភាពល្បីល្បាញតាមរយៈការធ្វើជាផលិតករភាពយន្តភាគវិញម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើនិយាយពីសម្រស់វិញ Anne បានឈានចូលដល់វ័យ៤០ទៅហើយ ប៉ុន្តែអ្នកនាងនៅតែក្មេងជាងវ័យ មិនចាញ់តារាជំនាន់ក្រោយប៉ុន្មាននោះទេ។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលនេះ Anne បានបង្ហោះវីដេអូមួយនៅលើគណនី Instagram ព្រមជាមួយនឹងចំណងជើងដ៏គួរឲ្យភ្ញាក់ផ្អើល។ នោះគឺជាវីដេអូរបស់អ្នកនាង ជាមួយនឹងតារាស្រីជើងចាស់ដ៏ល្បីម្នាក់ទៀត គឺអ្នកនាង Cherry Khemupsorn។ Anne បានសរសេរចំណងជើងអមវីដេអូនោះថា៖ "មកស៊ីញ៉េទទួលមរតកពីប៉ុស្តិ៍ទូរទស្សន៍ សរុបទៅនាងបានមរតកច្រើនជាង"។
ក្នុងវីដេអូនោះ អ្នកទាំងពីរបានដើរចេញពីអគាររបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ហើយនៅខាងចុងវីដេអូ Anne បានលើកដៃរកទះកំភ្លៀង Cherry ទៀតផង។
វីដេអូមួយនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយសារតែពួកគេកម្រឃើញតារាល្បីថតរូប ឬវីដេអូជុំគ្នាណាស់។ អ្វីដែលសំខាន់ Anne បានធ្វើឲ្យហ្វេនៗភ័យមិនស្ទើរទេ ដោយគិតថាអ្នកទាំងពីរមានរឿងជាមួយគ្នាមែនទែន៕
សូមទស្សនាវីដេអូខាងក្រោម៖