ខណៈប្រទេសនិងតំបន់មួយចំនួនបានបិទ ការបំភាយកាបូនមានការធ្លាក់ចុះខ្លាំង ដែលមិនធ្លាប់មាន ក្នុងរយៈពេល១៥ឆ្នាំនេះ

//s5.kh1.co/f5/f57b97b9b4523b1e7d9132e77a3c6eec37958fc9.jpeg
បច្ចេកវិទ្យា

 ២០-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

យោងតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា នៅដំណាច់ខែមេសា ការបំភាយកាបូនត្រូវបានគេប៉ាន់ស្មានថា បានធ្លាក់ចុះចំនួន១,០៤៨តោន។

បរទេស៖ ការសិក្សាអន្តរជាតិអំពីការបញ្ចេញកាបូននៅលើពិភពលោកបានរកឃើញថា ការបំភាយប្រចាំថ្ងៃបានធ្លាក់ចុះ១៧ភាគរយ នៅចន្លោះខែមករានិងដើមខែមេសា បើប្រៀបធៀបនឹងកម្រិតមធ្យមនៅឆ្នាំ២០១៩ ហើយអាចធ្លាក់ចុះគ្រប់ទីកន្លែងចន្លោះពី៤.៤ភាគរយទៅ៨ភាគរយ នៅដំណាច់ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបំភាយកម្រិតទាបដូច្នេះ មិនធ្លាប់មានទេ តាំងពីឆ្នាំ២០០៦មក។ ការសិក្សាបានផ្ដោតទៅលើប្រទេសចំនួន៦៩ រដ្ឋអាមេរិកទាំង៥០ និងខេត្តចំនួន៣០របស់ប្រទេសចិន ដែលមានចំនួន៨៥ភាគរយនៃចំនួនប្រជាជនពិភពលោក និង៩៧ភាគរយនៃការបំភាយកាបូនឌីអុកស៊ីត។

ដោយសារជំងឺកូវីដ-១៩ សកម្មភាពរបស់មនុស្សបានផ្អាក ទើបការបញ្ចេញកាបូនមានការធ្លាក់ចុះ
ដោយសារជំងឺកូវីដ-១៩ សកម្មភាពរបស់មនុស្សបានផ្អាក ទើបការបញ្ចេញកាបូនមានការធ្លាក់ចុះ

យោងតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា នៅដំណាច់ខែមេសា ការបំភាយកាបូនត្រូវបានគេប៉ាន់ស្មានថា បានធ្លាក់ចុះចំនួន១,០៤៨តោន។ ការធ្លាក់ចុះនេះគឺធំជាងគេនៅប្រទេសចិន ដែលជាកន្លែងមានការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយការបំភាយបានធ្លាក់ចុះ២៦៦តោន។ នៅសហរដ្ឋអាមេរិក ការបំភាយកាបូនបានថយចុះចំនួន២២៨តោន។ ប្រទេសចិននិងសហរដ្ឋអាមេរិកគឺជាប្រទេស ដែលបញ្ចេញកាបូនច្រើនជាងគេបំផុត នៅលើពិភពលោក។

ការបំភាយកាបូនប្រចាំថ្ងៃបានធ្លាក់ចុះ១៧ភាគរយ នៅចន្លោះខែមករានិងដើមខែមេសា
ការបំភាយកាបូនប្រចាំថ្ងៃបានធ្លាក់ចុះ១៧ភាគរយ នៅចន្លោះខែមករានិងដើមខែមេសា

អ្នកស្រាវជ្រាវបានព្យាករណ៍ថា នៅដំណាច់ឆ្នាំនេះ ការបំភាយឧស្ម័ននឹងធ្លាក់ចុះ នៅកន្លែងមួយចំនួន ចន្លោះពី៤.៤ភាគរយទៅ៨ភាគរយ។ វាជាការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលជាងមួយទសវត្សរ៍ ប៉ុន្ដែវាជាលទ្ធផលនៃការផ្លាស់ប្ដូរដោយបង្ខំ មិនមែនជាការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ខ និងថាមពលសកលឡើងវិញឡើយ។

យោងតាមគម្រោងបរិស្ថានរបស់អង្គការសហប្រជាជាតិ ដើម្បីរក្សាសីតុណ្ហភាពពិភពលោក កុំឲ្យកើនលើស១.៥អង្សាសេ យើងត្រូវកាត់បន្ថយការបំភាយ៧.៦ភាគរយជារៀងរាល់ឆ្នាំ នៅចន្លោះពេលនេះនិងឆ្នាំ២០៣០៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T