Free​! Palace ចូល​​ប្រជែង Spurs យកកីឡាករ​​ល្អមួយ​រូប ដោយ​គ្មាន​តម្លៃ​ខ្លួន

//s5.kh1.co/ea/ea9fe1bb86f114bb6ae839fd13a01d0ed3cb415d.jpg
កីទ្បា

 ២០-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធស្លាប​ជម្រើសជាតិស្កុតឡេន វ័យ ២៦ឆ្នាំ នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន (Free Agent) នៅដើមខែ​កក្កដា​ខាង​មុខនេះ បន្ទាប់​ពីកុងត្រា​ជាមួយ​ក្លឹប Bournemouth​ អស់​សុពល​ភាព

របាយការណ៍របស់ the Express បានរាយការណ៍ថា ក្លឹបមធ្យមមួយនៅក្របខណ្ឌ Premier League គឺក្លឹប Crystal Palace បានដាក់គោលដៅប្រជែងជាមួយក្លឹប Tottenham Hotspur ដើម្បីចុះកុងត្រាយកខ្សែប្រយុទ្ធ​ស្លាបដែលជិតផុតកុងតា្រជាក្លឹប Bournemouth​ មួយរូប គឺកីឡាករ Ryan Fraser។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Ryan Fraser
កីឡាករ Ryan Fraser

ខ្សែប្រយុទ្ធស្លាបជម្រើសជាតិស្កុតឡេន វ័យ ២៦ឆ្នាំ នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន (Free Agent) នៅដើមខែកក្កដាខាងមុខនេះ បន្ទាប់ពីកុងត្រាជាមួយក្លឹប Bournemouth​ អស់សុពលភាព ស្របពេលមានក្លឹប​ជាច្រើន​បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការផ្ទេរកីឡាករល្បឿនលឿនរូបនេះ ខណៈដែល Crystal Palace និង Spurs ជាបេក្ខភាពនាំមុខគេ។

កីឡាករ Ryan Fraser
កីឡាករ Ryan Fraser

ទោះជាយ៉ាណា លោក Jose Mourinho បានចេញមកបញ្ជាក់ថា Fraser នឹងមិនអាចធ្វើអោយក្រុមរបស់លោក មានភាពប្រសើរឡើងនោះទេ និងហាក់បង្ហាញពីចេតនាឱ្យ Crystal Palace ចរចាជាមួយ Fraser។ សម្រាប់​រដូវកាលនេះ Ryan Fraser បានបង្ហាញខ្លួនឱ្យក្លឹប Bournemouth ចំនួន ៣២ប្រកួត ក្នុងនោះរូបគេរក​បាន​គ្រាប់បាល់ ១គ្រាប់ និងបញ្ជូនបាល់បានចំនួន ៤គ្រាប់ផងដែរ៕

កីឡាករ Ryan Fraser
កីឡាករ Ryan Fraser

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T