ភ្នំពេញ៖ បន្ទាប់ពីទន្ទឹងរង់ចាំអស់ជាច្រើនខែមកនេះ តារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង ពេជ្រ សូលីកា បានសម្រាលបានកូនប្រុស កាលពីថ្ងៃទី ១៦ ខែ ឧសភា នេះ ដោយកូនប្រុសនាងមានទម្ងន់ ២.៩ គីឡូក្រាម ក្នុងនោះ កូនប្រុសនាងក៏មានឈ្មោះ ហង្ស អ៊ារី វ៉េនស្ដេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយកូនប្រុសទើបតែកើតនេះ ឃើញថា មានមុខមាត់ឃ្យូត គួរឲ្យក្នាញ់ទៀតផង ស្របពេលដែលសម្រាលកូនរួច ពេជ្រ សូលីកា ក៏កាន់តែមានសុខភាពល្អ ជាពិសេស នាងមានស្វាមីចាំជួយមើលថែ និង យកចិត្តទុកដាក់ទៅលើរូបនាង និងកូនគួរឲ្យសរសើរ។
ក្រោយសម្រាលកូនបានប៉ុន្មានថ្ងៃមកនេះ ស្វាមី ពេជ្រ សូលីកា បានបង្ហោះវីដេអូពីសកម្មភាពពេលកំពុងសម្រាលកូន រហូតដល់សម្រាលកូនរួច។ ដោយសកម្មភាពក្នុងវីដេអូមួយនោះ បង្ហាញឲ្យគ្រប់គ្នាឃើញថា ពួកគេកាន់តែមានសុភមង្គលខ្លាំងជាមុន បន្ទាប់ពីទទួលបានសមាជិកថ្មីគួរឲ្យស្រលាញ់បែបនេះ។
អ្វីដែលយើងសង្កេតឃើញនោះ គឺនៅក្នុងវីដេអូមួយនេះ មិនថា ពេជ្រ សូលីកា ឬ ស្វាមីនោះទេ អ្នកទាំងពីរពិតជាមានអារម្មណ៍សប្បាយរីករាយ ជាពិសេស ស្វាមីនាង រំភើបពេលឃើញមុខកូនរហូតយំទៀតផង៕
សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖