ភ្នំពេញ៖ បើទោះបីជា ដាវ ដាវ ទើបតែចូលក្នុងពិភពសិល្បៈមែនពិត តែរូបនាង អាចក្តោបក្តាប់ប្រជាប្រិយភាពខ្លាំង មិនចាញ់តារាចូលមុនៗប៉ុន្មានទេ ដោយបច្ចុប្បន្ន នាងក៏មានការងារជា ម៉ូដែលសម្លៀកបំពាក់ ផលិតផល និងជាពិធីការិនីតាមកម្មវិធីនានាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើក្រឡេកមើលសម្រស់របស់ តារាស្រីរូបនេះ ក៏អាចនិយាយបានថា នាងមានមុខមាត់គួរឲ្យស្រលាញ់ ដោយសារតែសម្រស់របស់នាង បែបធម្មជាតិ មិនបានកែកុនអ្វីនោះទេ តែទាស់ត្រង់ថា រូបនាង មានរូបរាងស្គមបន្តិច។ តើជាបញ្ហាដែរទេ?
ចម្លើយថា គឺអត់ទេ ដា ដាវ នៅតែទាក់ទាញខ្លាំង នៅក្នុងក្រសែភ្នែកអ្នកដទៃ ជានិច្ច ជាពិសេស រាល់ពេលនាង ស្លៀកឈុតស៊ិចស៊ី ប៊ីគីនី គឺធ្វើឲ្យហ្វេន ភ្លេចដកដង្ហើមក៏មានដែរ ព្រោះតែស្រស់ស្អាតពេក ថ្វីបើនាង មានរាងស្គមស្គាំង មិនសូវមានសាច់ឈាមក៏ដោយ។
ពេលខ្លះ មនុស្សមួយចំនួន គិតថា មនុស្សដែលមានរាងមានសាច់បន្តិច បានស្លៀកឈុតស៊ិចស៊ី ឬប៊ីគីនី ពេលទៅលេងសមុទ្រ ទើបសាកសម តែតាមពិត ការគិតបែបនេះ វាខុស វាអាស្រ័យលើអ្នកពាក់តែប៉ុណ្ណោះ ថាសម ឬមិនសម មិនមែនមកពីរូបរាង ស្គម ឬធាត់នោះទេ៕
ចុះចិត្តអ្នក គិតថា សាកសមអត់ចុះ?