អាមេរិក៖ អ្នកដែលនិយមគាំទ្រ នៅវិស័យខ្សែភាពយន្តច្បាស់ជា បានស្គាល់យ៉ាងច្បាស់ហើយ នៅភាពយន្តហូលីវូដ ដែលត្រូវមហាជនជាច្រើន នៅជុំវិញពិភពលោកទទួលស្គាល់មិនថាទាំង បច្ចេកទេសថត តួអង្គ សាច់រឿងគឺសុទ្ធសឹងតែ មានគុណភាពខ្ពស់ ហើយព្រមទាំងមានភាពល្បីល្បាញ លំដាប់ថ្នាក់អន្តរជាតិផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ បើនិយាយទៅដល់តម្លៃខ្លួន របស់តួសម្តែងនីមួយៗវិញ ក៏ទទួលបាន ខ្ពស់មិនធម្មតា ស្របនឹងតម្លៃខ្លួន ដ៏ខ្ពស់ទាំងនោះ តួសម្តែងនីមួយៗ ក៏តម្រូវឲ្យមាន នៅការលះបង់ មិនតិចដែរ ដើម្បីឲ្យសាច់រឿងទាំងនោះ មើលទៅល្អឥតខ្ចោះ និង ដូចជាការពិត។
ជាក់ស្តែងមាន គេក៏ឃើញថាមាន តារាហូលីវូដមួយចំនួន ដើម្បីតែថតខ្សែភាពយន្ត ពួកគេហ៊ានដល់ថ្នាក់ លះបង់ រូបរាងខ្លួនឯង យល់ព្រមតម្លើងគីឡូ ឲ្យមើលទៅធាត់ដើម្បីតម្រូវទៅតាមតួអង្គ ក្នុងសាច់រឿងនោះផងដែរ ៕
តោះចង់ដឹងថាមានតារាហូលីវូដរូបណាខ្លះ ដែលហ៊ានលះបង់បែបនេះខ្លះនោះសូមទៅតាមដានទាំងអស់គ្នា៖
១. Hilary Swank
ដើម្បីដើរតួជា អ្នកប្រដាល់ដែលមាន ឈ្មោះថាMaggie Fitzgerald ក្នុងរឿងBaby Million Baby (២០០៤) តារាស្រីរូបនេះ ត្រូវទទួលទានប្រូតេអ៊ីន ចំនួន២១០ ក្រាមក្នុងមួយថ្ងៃ សរុបជាង៩០ ថ្ងៃ។ យ៉ាងណាមិញ ដើម្បីទទួលបាននៅបរិមាណប្រូតេអ៊ីន ច្រើនបែបនេះSwank បាននិយាយថា នាងត្រូវផឹកស៊ុតពណ៌ស ព្រោះ នាងមិនអាច ទទួលទានបរិមាណ ស៊ុតឆ្អិនពណ៌ស (៨-១២ ពង) នៅពេលញ៉ាំអាហារ ម្តងៗបាននោះទេ។ លើសពីនេះ តារាសម្តែងរូបនេះ ក៏ត្រូវហាត់ប្រដាល់ រយៈពេល២ ម៉ោងកន្លះ ជារៀងរាល់ថ្ងៃ និងដើម្បីទទួលបាន ទំងន់បន្ថែមទៀតផងដែរ។
២. Emma Stone
ដើម្បីសម្តែងក្នុងរឿង ព្រេងនិទាន ជាតួអ្នកវាយកូនបាល់ Battle of the Sexes (២០១៧) ។ នាងត្រូវតម្រូវឲ្យ ផឹកកាឡូរី ដែលសម្បូរទៅដោយ ប្រូតេអ៊ីនខ្ពស់ ពីរដងក្នុងមួយថ្ងៃ។ ជាមួយដំណើរការ នៃការឡើងគីឡូនេះ នាងត្រូវចំណាយពេល រហូតដល់ទៅ ប្រហែលបីខែឯណ្ណោះ។
៣. Matt Damon
នៅក្នុងខ្សែភាពយន្ត ស៊ើបការណ៍សម្ងាត់The Informant (ឆ្នាំ ២០០៩) តារាប្រុសរូបនេះ តម្រូវឲ្យឡើងទំងន់។ គាត់បានប្រាប់Entertainment Weekly ថា“ខ្ញុំបានចាប់ផ្តើមញ៉ាំ ដូចជាមនុស្សឆ្កួត រួមទាំងផឹកស្រាបៀរ ថែមទៀតផង។
៤. Christian Bale
ក្រៅពីកោរសក់ ដើម្បីសម្តែងជាតួអង្គ ក្នុងរឿង American Hustle (២០១៣) ហើយតារាប្រុសរូបនេះ ថែមទាំងបានឡើងគីឡូ យ៉ាងខ្លាំង ដែលតាមការប៉ាន់ស្មាន អាចឡើងលើសពី២០ គីឡូក្រាមឯណោះ។
៥. Ryan Gosling
ដើម្បីសម្តែង ក្នុងខ្សែភាពយន្តហូលីវូដ ដែលមានចំណងជើងថាThe Lovely Bones (២០០៩) គឺអ្នកដឹកនាំរឿងតម្រូវឲ្យ តារាប្រុសរូបនេះ តម្លើងគីឡូរហូតដល់ទៅ២៧ គីឡូបន្ថែមទៀតផងដែរ។