ភ្នំពេញ៖ ពិតជាដំណឹងមួយ ដែលគួរតែត្រេកអរខ្លាំងណាស់ ដែលតារាចម្រៀង ពេជ្រ សូលីកា និងស្វាមី ទើបតែបានស្វាគមន៍ នៅកូនប្រុសដំបូងរបស់ពួកគេ នៅមន្ទីរពេទ្យមួយ ក្នុងប្រទេសថៃកាលពីពេល ព្រឹកមិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង បើតាមរយៈវីដេអូដែលបានបង្ហោះដោយ ស្វាមីរបស់តារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ ក្នុងថ្ងៃទី១៦ ខែឧសភា នេះ បានឲ្យដឹងថាពេជ្រ សូលីកា បានសម្រាលបានកូនប្រុសមួយរូបហើយ កាលពីវេលាម៉ោង៧ ព្រឹកក្នុងថ្ងៃនេះ។ រីឯចំណែកអ្នកម្តាយ និងទារកក៏មានសុខភាពល្អ ជាធម្មតាផងដែរ។
ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យ អ្នកគាំទ្រកាន់តែចាប់អារម្មណ៍ និងចង់ដឹងខ្លាំងថែមទៀតនោះគឺ មុខមាត់នៅកូនប្រុស របស់ពួកគេទាំងពីរ។ ជារួមបើមើលតាមរូបមួយសន្លឹក របស់កូនប្រុសអ្នកទាំងពីរ ដែលទើបនឹងកើតនោះ គឺឃើញថាមុខមាត់កូនប្រុស របស់តារាចម្រៀងស្រីរូបនេះ គឺពិតជាCute គួរឲ្យស្រលាញ់ខ្លាំង តាំងតែពីទើបតែកើតមកទៅហើយ។ ពោលគឺមានច្រមុះស្រួច ត្របកភ្នែកពីរជាន់ បបូរមាត់ស្តើង ពិតជាស្រស់ស្អាតខ្លាំងណាស់។
គួរបញ្ជាក់ផងដែរថា កូនប្រុសដែលទើបតែកើតរបស់ តារាចម្រៀងស្រីរូបនេះ មានឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ និងជាភាសាអង់គ្លេសHang Aari Wednesday មានទម្ងន់២.៩ គីឡូក្រាម៕
តោះចង់ដឹងច្បាស់នោះសូមទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖