Bayern និង Man City កំពុងតថ្លៃគ្នាក្នុងការផ្ទេរយក Sane ទៅអាល្លឺម៉ង់

//s5.kh1.co/a6/a6b981132f3b635a5609561be0c55ecc7272984c.jpg
កីទ្បា

 ១៥-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

បើយោងតាមបណ្ដាញផ្សព្វផ្សាយរបស់អាល្លឺម៉ង់នៅថ្ងៃទី១៤​ ខែឧសភានេះ ក្លឹប Bayern Munich និង​ Manchester City ត្រូវបានគេរាយការណ៍ថាជិតឈានដល់ការសម្រេចតម្លៃផ្ទេរ​ខ្សែប្រយុទ្ធស្លាប Leroy Sane ហើយ

អាល្លឺម៉ង់៖ បើយោងតាមបណ្ដាញផ្សព្វផ្សាយរបស់អាល្លឺម៉ង់ដែលបានចុះផ្សាយនៅថ្ងៃទី១៤​ ខែឧសភានេះ ក្លឹប Bayern Munich និង​ Manchester City ត្រូវបានគេរាយការណ៍ថាជិតឈានដល់ការសម្រេចតម្លៃផ្ទេរ​ខ្សែប្រយុទ្ធស្លាប Leroy Sane ហើយ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទស្សនាវដ្ដី Kicker បានអះអាងថាក្រុម Manchester City ទាមទារប្រមាណ៥០លាន​អឺរ៉ូ (ប្រមាណ ៥៤លានដុល្លារ) សម្រាប់ការផ្ទេរកីឡាករ​ Sane ដែលទើបតែមានអាយុ២៤រូបនេះ តែ​ Bayern បានចរចាឱ្យចុះថ្លៃ១០លានអឺរ៉ូថែមទៀត។​

កីឡាករ Leroy Sane
កីឡាករ Leroy Sane

កាលពីសប្ដាហ៍មុនទស្សនាវដ្ដី Sport Bild ក៏បានរាយការណ៍ថា​ បានព្រមព្រៀងផ្ទេរទៅក្លឹប Bayern Munich រួចទៅហើយ​ នៅក្រោយកិច្ចសន្យាកុងត្រា៥ឆ្នាំ។ ទស្សនាវដ្ដី Kicker​ ក៏បានបន្ថែមទៀតថា ក្លឹបការពារតំណែងជើងឯក Bundesliga Bayern Munich បានបញ្ចប់ការចរចាជាមួយខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ Timo Werner ដែលកំពុងលេងឱ្យក្លឹប RB Leipzig ហើយដោយសារពួកគេកំពុងជិតបានសម្រេចក្នុងការផ្ទេរកីឡាករ Sane ពី Premier League។​ 

ចាប់តាំងពីចូលរួមជាមួយ Man City កាលពីឆ្នាំ២០១៦ ដែលពេលនោះគេបានផ្ទេរពី Schalke ក្នុងតម្លៃ ៥០លានអឺរ៉ូ Sane បានឈ្នះជើកឯក Premier League ក្រោមការដឹកនាំរបស់គ្រូបង្វឹក Pep Guardiola។​​ យ៉ាងណាមិញ កីឡាកររូបនេះខកខានចូលប្រកួតចាប់តាំងពីខែសីហាមកម្ល៉េះ បន្ទាប់ពីរងរបួសជង្គង់កាលពីប្រកួតទល់នឹងហង្សក្រហមLiverpool។ជាចុងបញ្ចប់ទស្សនាវដ្តី Kicker បានបញ្ជាក់ថា ក្លឹបត្រូវការ១២៥លានអឺរ៉ូសម្រាប់យកកីឡាករ Sane មុនពេលគេជាពីរបួស៕

កីឡាករ Leroy Sane
កីឡាករ Leroy Sane
កីឡាករ Leroy Sane
កីឡាករ Leroy Sane

ប្រភពCNA

Piseth
Piseth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T