ពេញនិយមមែន! Barca បន្ថែម Rakitic ក្នុងកិច្ចព្រមព្រៀងប្តូរកីឡាករជាមួយ Juve

//s5.kh1.co/97/9781fb0bd359f5b384d32898d2cdf950244287c1.jpg
កីទ្បា

 ១៥-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្លឹបអ្នកមានបុណ្យ Barcelona សង្ឃឹមថា ការបញ្ចូលខ្សែបម្រើ Ivan Rakitic ក្នុងកិច្ចព្រមព្រៀងប្តូរកីឡាករជាមួយក្លឹប Juventus គឺជាផ្នែកដ៏ធំមួយនៃទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។

ក្លឹបអ្នកមានបុណ្យ Barcelona សង្ឃឹមថា ការបញ្ចូលខ្សែបម្រើ Ivan Rakitic ក្នុងកិច្ចព្រមព្រៀងប្តូរកីឡាករជាមួយក្លឹប Juventus គឺជាផ្នែកដ៏ធំមួយនៃទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Ivan Rakitic
កីឡាករ Ivan Rakitic

យោងតាមរបាយការណ៍របស់សារព័ត៌មាន Sport បានឱ្យដឹងថា ក្លឹបយក្សនៅតំបន់កាតាឡាន់ បានកំណត់មុខសញ្ញាចុះហត្ថលេខាលើខ្សែបម្រើ Miralem Pjanic និងខ្សែការពារ Mattia De Sciglio របស់ក្លឹប Juventus ខណៈដែលខ្សែការពារ Jean-Clair Todibo របស់ក្លឹប Barcelona ក៏ស្ថិតក្នុងជម្រើសនេះដែរ។

កីឡាករ Miralem Pjanic កីឡាករ Mattia De Sciglio និងកីឡាករ Jean-Clair Todib
កីឡាករ Miralem Pjanic កីឡាករ Mattia De Sciglio និងកីឡាករ Jean-Clair Todib

Juventus ទាមទារឱ្យក្លឹបអ្នកមានបុណ្យ បន្ថែមកីឡាករមួយរូបទៀតក្នុងកិច្ចព្រមព្រៀងរវាងក្លឹបទាំងពីរ ដូច្នេះ Barcelona បានសម្រេចបន្ថែមខ្សែបម្រើ Ivan Rakitic ប៉ុន្តែអ្វីដែលក្លឹប Juventus រំពឹងនោះ គឺជាខ្សែបម្រើដែលវ័យក្មេង ខណៈដែល Rakitic ឈានចូលវ័យ ៣២ឆ្នាំទៅហើយនោះ។

កីឡាករ Ivan Rakitic
កីឡាករ Ivan Rakitic

យ៉ាងណាមិញ Rakitic ហាក់មិនសប្បាយចិត្តនឹងទង្វើរបស់ក្លឹប Barcelona ដែលមិនបានផ្តល់ការគោរពសម្រាប់រូបគេ ដោយតែងតែបញ្ចូលរូបគេក្នុងកិច្ចព្រមព្រៀងនានា។ ជាមួយគ្នានោះ ក្លឹបយក្សមួយនេះ ក៏បានបញ្ចូលរូបគេក្នុងបញ្ជីលក់ចេញរបស់ក្លឹបទៀតផង៕

កីឡាករ Ivan Rakitic
កីឡាករ Ivan Rakitic

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T