ភ្នំពេញ៖ ត្រឹមជាមហាជន ប្រាកដជាចង់ដឹងចង់លឺ ជីវិតដ៏អស្ចារ្យរបស់ពួកតារាល្បីៗ ហើយក៏ហាក់ដូចជា ចង់ដឹងឱ្យបានលម្អិតបន្ដិចពី ជីវិតឯកជនរបស់ពួកគេដែរ ប៉ុន្តែក៏មានតារាខ្លះ ក៏តែងតែបើកចំហរនៃ ជីវិតដ៏មានសុភមង្គលរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង កាលពីយប់មិញ នៅក្នុង Page ហ្វេសប៊ុក របស់គូដណ្តឹង តារាចម្រៀង ពេជ្រ សូលីកា ដែលបានបង្ហោះ រយៈពេល ប៉ុន្មាននាទី ដែលបង្ហាញ អារម្មណ៍ ជិតក្លាយជា ឪពុកម្តាយរបស់គេ នាពេលឆាប់ៗនេះ។
ក្នុងនោះផងដែរ តារាចម្រៀងនៅក្នុងផលិតកម្ម ហង្សមាសម្នាក់នេះ ក៏បានបង្ហើបអារម្មណ៍ថា នាងពិតជាភ័យ នៅពេលជិតសម្រាល អ្វីដែលកាន់តែពិសេសនោះ ម្ចាស់បទ «តាមដាន» មួយរូបនេះ នឹងត្រៀមសម្រាលកូនដោយធម្មជាតិ។
យ៉ាងណាមិញ តារាចម្រៀង ពេជ្រ សូលីកា ជាមួយគូដណ្តឹង មិនទាន់បានបង្ហើបថា ពេលវេលាជាក់លាក់ គ្រប់ខែថ្ងៃណានោះទេ ដោយយើងមិនអាចដឹងមុនថាអាច សម្រាលថ្ងៃណា ទោះបីជាយ៉ាងណាក៏ដោយ ប្រិយមិត្តអាច និងតាមដានជាមួយខ្មែរឡូតទាំងអស់គ្នា កុំឲ្យខាតពេល ចង់ដឹងថា នាងនិយាយអ្វីខ្លះ៕
សូមទស្សនាវីដេអូខាងក្រោម៖