ដល់ក! មេចុងភៅម្នាក់ ស្ដោះទឹកមាត់ដាក់អាហារ ពេលកំពុងចម្អិន (មានវីដេអូ)

//s5.kh1.co/68/68202362a33bc955577d8c4c0c4a4985c8793d1e.jpg
សង្គម

 ១៤-ឧសភា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

អតិថិជនរបស់ភោជនីយដ្ឋានមួយកន្លែងនៅប្រទេសចិន បានប្រាប់ពីរឿងរ៉ាវនឹកស្មានមិនដល់ បន្ទាប់ពីបានឃើញមេចុងភៅម្នាក់ ស្ដោះទឹកមាត់ដាក់លើម្ហូបអាហារ ខណៈពេលកំពុងចម្អិន

ចិន៖ រឿងរ៉ាវនឹកស្មានមិនដល់មួយ បានកើតឡើងនៅវេលាម៉ោងប្រហែល២:០០រសៀលថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ ដោយអតិថិជនម្នាក់ បានផ្ទុះកំហឹងជាខ្លាំង នៅពេលបានឃើញមេចុងភៅក្នុងភោជនីយដ្ឋានស៊ូហ៊្វូជី ក្នុងទីក្រុងស៊ីអាន បានស្ដោះទឹកមាត់ដាក់លើម្ហូប ខណៈពេលកំពុងចម្អិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងការមេរ៉ាសុវត្ថិភាព
រូបភាពក្នុងការមេរ៉ាសុវត្ថិភាព

អតិថិជនខាងលើមានឈ្មោះថា លោក Zheng បានឲ្យដឹងថា ដំបូងឡើយលោកបានកុម៉្មង់សម្លឲ្យកូនរបស់លោក តែដោយសាររសជាតិមិនសូវឆ្ងាញ់ លោកបានបញ្ជូនសម្លនោះទៅចុងភៅវិញ ដើម្បីទទួលបានសម្លថ្មី។ តែអ្វីដែលលោកនឹកស្មានមិនដល់ គឺលោកបានឃើញកន្ទុយបារីនៅក្នុងចានសម្លថ្មីនោះ ប៉ុន្ដែអ្នករត់តុបានប្រាប់លោកថា កន្ទុយបារីនោះបានធ្លាក់ចូលដោយចៃដន្យប៉ុណ្ណោះ។

ពេលឮដូច្នេះ លោក Zheng មិនអស់ចិត្ដឡើយ ដោយលោកបានស្នើសុំឆែកវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពភ្លាមៗតែម្ដង។ លោក Zheng ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញមេចុងភៅនោះ ធ្វើការចម្អិនដោយមិនពាក់ម៉ាស់ការពារ ហើយថែមទាំងស្ដោះទឹកមាត់ដាក់លើម្ហូបរបស់លោកទៀតផង។

កន្ទុយបារីក្នុងចានសម្ល
កន្ទុយបារីក្នុងចានសម្ល

ជុំវិញករណីនេះ ខាងភោជនីយដ្ឋានបានអះអាងថា មេចុងភៅនោះមានឈ្មោះថា Wang អាយុ ២២ឆ្នាំ ហើយពេលនោះលោក Wang​ មិនបានស្ដោះទឹកមាត់ដាក់ម្ហូបទេ គឺលោកស្ដោះលើឥដ្ឋការ៉ូតែប៉ុណ្ណោះ។ ជាមួយគ្នានេះ មេចុងភៅបានសារភាពថា លោកមានជំងឺរលាកបំពង់ក ហើយនៅពេលកំពុងចម្អិន លោកស្រាប់តែមានអាការឈឺភ្លាមៗ ទើបលោកស្ដោះបែបនេះ។

យ៉ាងណាមិញ យោងតាមសារព័ត៌មានប៉េកាំងបានរាយការណ៍ថា ក្រុមអាជ្ញាធរកំពុងបើកការស៊ើបអង្កេតលើបញ្ហានេះ និងបញ្ជាឲ្យខាងភោជនីយដ្ឋាន ដោះស្រាយបញ្ហារបស់ខ្លួន។ ហើយបើតាមសេចក្ដីរាយការណ៍ដដែលនេះ ក្រុមមន្ដ្រីរំពឹងថា ភោជនីយដ្ឋានខាងលើនឹងត្រូវដកហូតអាជ្ញាប័ណ្ណអាជីវកម្ម ហើយថែមទាំងផាកពិន័យជាសាច់ប្រាក់ចំនួន ១០០,០០០ យ័ន (ប្រមាណ ១៤,០០០ដុល្លារអាមេរិក) ទៀតផង៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/dd/dd5af9f5eededfa99396c9aa2a59f162c0966e7c.jpg

ប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ឃាត់ខ្លួនជនសង្ស័យបានជាង ៣ពាន់នាក់ និងរុករកទីតាំងសង្ស័យបានចំនួន ១៣៨ កន្លែង

 ២៣-កក្កដា-២០២៥ 
 ៣ល្ងាច · ២ ថ្ងៃមុន
//s9.kh1.co/2c/2c61ee3ab558e2d570739bb421c4b43b811bf899.jpg

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជំរុញដល់កងកម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើសអនឡាញខុសច្បាប់ អនុវត្តឲ្យបានត្រឹមត្រូវតាមជំនាញ នីតិវិធី និងឲ្យស្របតាមច្បាប់

 ២២-កក្កដា-២០២៥ 
 ១០ព្រឹក · ៣ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T