មិនអាណិតចិត្តហ្វេនSingleសោះ! Wawwa ឈរថើបគ្នា ក្រោមពន្លឺព្រះអាទិត្យ ជាមួយគូស្នេហ៍កម្លោះបរទេស យ៉ាងមានក្ដីសុខ

//s5.kh1.co/ae/ae2a7ce62495a107ac823975ffe71af9de2ee860.jpg
តារា & កម្សាន្ដ

 ១២-ឧសភា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

ថ្មីៗនេះ ហ្វេនៗជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើទំនាក់ទំនងស្នេហា របស់តារាសម្ដែងស្រី Wawwa និងកម្លោះជនជាតិបរទេស ដែលតែងតែបង្ហាញពីភាពផ្អែមល្ហែមជាច្រើន លើបណ្ដាញសង្គម ជាពិសេស រូបភាពចុងក្រោយ ដែលពិតជារ៉ូមែនទិចខ្លាំង លេងហ្វេនៗស្ទើរតែលើសជាតិស្ករ

ថៃ៖ បើទោះបីជា មួយរយៈចុងក្រោយមកនេះ តារាសម្ដែងស្រី នាង Wawwa Nichari ហាក់មានភាពស្ងប់ស្ងាត់ពីវិស័យសិល្បៈ តែនាងនៅតែត្រូវបានហ្វេនៗជាច្រើន ធ្វើការតាមដានរាល់សកម្មភាពរបស់នាង ជាពិសេស ទំនាក់ទំនងស្នេហារបស់នាង ជាមួយនឹងកម្លោះបរទេស ដែលកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ចាប់តាំងពីមានទំនាក់ទំនងស្នេហាដ៏ស្អិតរមួត ជាមួយកម្លោះបរទេសនេះមក តារាស្រី Wawwa រឹតតែបង្ហាញពីសកម្មភាព ព្រមទាំងភាពផ្អែមល្អែមជាមួយគូស្នេហ៍ជាច្រើន នៅលើបណ្ដាញសង្គម ឲ្យហ្វេនៗបានទស្សនាកម្សាន្តអារម្មណ៍ ផងដែរ។

លើសពីនេះទៅទៀត កាលពីពេលថ្មីៗនេះ Wawwa លេងឲ្យហ្វេនៗស្ទើរតែលើសជាតិស្ករ សម្រាប់រូបភាពគូស្នេហ៍ ដែលនាងបានបង្ហោះលើកចុងក្រោយគេនោះ គឺពិតជាបានបង្ហាញពី ភាពផ្អែមល្ហែមយ៉ាងខ្លាំងខុសពីរាល់ដង ដែលនៅក្នុងនោះដែរ នាងបានឱបរឹតគូស្នេហ៍ ព្រមទាំងថើបជាមួយនឹង គូស្នេហ៍យ៉ាងស្វីត អមជាមួយនឹងពន្លឺព្រះអាទិត្យ នៅផ្ទៃខាងក្រោយ ដែលធ្វើឲ្យបរិយាកាសមួយនេះ កាន់តែមានភាពរ៉ូមែនទិកខ្លាំងឡើង។

ដោយឡែក ក្រោយពីបានឃើញពីទិដ្ឋភាពបែបនេះហើយ បណ្ដាហ្វេនៗ ព្រមទាំងមិត្តភក្តិជាច្រើន បានចូលមកបញ្ចេញមតិ អបអរ ព្រមទាំងរង់ចាំពី ដំណឹងល្អ របស់អ្នកទាំងពីរ ក្នុងពេលឆាប់ៗនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Wawwa 
Wawwa 
Wawwa 
Wawwa 
Wawwa និង គូស្នេហ៍
Wawwa និង គូស្នេហ៍
Wawwa និង គូស្នេហ៍
Wawwa និង គូស្នេហ៍
Wawwa និង គូស្នេហ៍
Wawwa និង គូស្នេហ៍
រូបភាពស្វីតៗ របស់ Wawwa និង គូស្នេហ៍
រូបភាពស្វីតៗ របស់ Wawwa និង គូស្នេហ៍
រូបភាពស្វីតៗ របស់ Wawwa និង គូស្នេហ៍
រូបភាពស្វីតៗ របស់ Wawwa និង គូស្នេហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T