កូរ៉េខាងត្បូង៖ តារាកូរ៉េតែងតែត្រូវកោតសរសើរជានិច្ច ទៅលើការស្លៀកពាក់ និងតុបតែងខ្លួន ដែលធ្វើឲ្យអ្នកចង់សាកល្បងធ្វើតាម ឬមិនអីចឹងក៏មានការចូលចិត្ត។ ទោះជាអ្នកមិនអាចធ្វើដូចជាពួកគេទាំងស្រុង ប៉ុន្តែអ្នកអាចស្វែងយល់ពីគន្លឹះមួយចំនួន ដែលវាអាចជាប្រយោជន៍ដល់ការតុចតែងខ្លួនជារៀងរាល់ថ្ងៃរបស់អ្នកបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. Jennie (BLACKPINK)
Jennie តែងតែចូលចិត្តតុបតែងខ្លួនបែបឡូយៗ និងទាន់សម័យ។ សម្លៀកបំពាក់បែបណាក៏នាងអាចពាក់បានសមទាំងអស់ដូចជា៖

Jennie ស្លៀកពាក់ងាយៗ បែបអ្នកកីឡា ប៉ុន្តែទាក់ទាញ


ស្លៀកពាក់ដោយប្រើអាវពីខាងក្រៅ ក៏នៅតែកាលីប

របៀបស្លៀកពាក់របស់ Jennie៖ ប្រសិនបើអ្នកចង់តុបតែងខ្លួនតាមរបៀបរបស់នាង អ្នកត្រូវការខោខូវប៊យជើងធំ និង អាវវាលចំហរស្មា ព្រមទាំងស្បែកជើងបែបមានក្រវ៉ាត់ជើង។

២. Nayeon (TWICE)

Nayeon ចូលចិត្តស្លៀកពាក់បែបសុភាពរាបសារ ប៉ុន្តែឡូយបែបក្មេងស្រី។ នាងក៏ចូលចិត្តស្លៀកពាក់ខោអាវបែប មានម៉ូតរំភាយខាងចុង និងមានពណ៌ស្លេក។



របៀបស្លៀកពាក់របស់ Nayeon៖ ប្រសិនបើអ្នកចាប់អារម្មណ៍ការតែងខ្លួនបែបនេះ អ្នកមិនត្រូវភ្លេចស្រោមជើងនោះឡើយ។ ស៊កអាវយឺតទៅក្នុងសំពត់ខ្លី ឬក៏រ៉ូបបែបក្មេងស្រី ព្រមទាំងស្ពាយកាបូបចំហៀងបន្ថែមទៀត គឺពិតជាសមគ្នាបំផុត។

៣. Seulgi (Red Velvet)
Seulgi តែងតែស្លៀកពាក់បែបមានរបៀប និងមានអាវក្រៅបន្ថែមមួយជាន់ទៀត។


ការស្លៀកពាក់បែបនេះគឺសាកសមសម្រាប់ការទៅរៀន ទៅធ្វើការ ទៅដើរផ្សារ ឬទៅណាក៏បាន។

របៀបស្លៀកពាក់របស់ Seulgi៖ អ្នកអាចស្វែងរកអាវឡេវដែលមានសាច់កំណាត់ទន់ល្អ ដោយពាក់ជាមួយខោខូវប៊យជើងកំប៉ុង ខោពណ៌ស ឬក៏សំពត់រឹបរាងតាមដែលលោកអ្នកចង់បាន។

៤. MOMO (TWICE)

MOMO តែងតែស្លៀកពាក់អាស្រ័យលើអារម្មណ៍របស់ខ្លួនជានិច្ច។ នាងគ្មានស្ទីលជាកលាក់ និងចូលចិត្តការសាកល្បងស្លៀកពាក់ខោអាវស្ទីលខុសគ្នាគ្រប់ពេល តែមិនថានាងស្លៀកពាក់បែបណាក៏នៅតែស្អាត។



របៀបស្លៀកពាក់របស់ MOMO ៖ វាអាចពិបាកបន្តិចក្នុងការកំណត់ស្ទីលរបស់នាងឲ្យបានច្បាស់ ប៉ុន្តែអ្នកអាចស្លៀកពាក់បែបណាក៏បានដែលមើលទៅកាលីប ពាក់អាវរឹបរាងដែលមានពណ៌អាប់ ជាមួយនឹងគ្រឿងអលង្ការម៉ាក Doc Martens ឬក៏កាបូបចំហៀងខ្លីក៏បាន។

៥. IU

ហាក់ដូចជាតួស្រីដែលចេញពីក្នុងរឿងភាគ IU តែងតែធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍បែបនេះជានិច្ច នៅពេលបានឃើញនាង។

IU ស្លៀកងាយៗ ប៉ុន្តែស្រស់ស្អាត!

របៀបស្លៀកពាក់របស់ IU៖ ពាក់អាវធំវែង ស្បែកជើងកវែងកាលីប ឬក៏ស្បែកជើងកវែង មានកែង អ្នកនឹងមានអារម្មណ៍ថាស្រស់ស្អាតដូចជានាងដូច្នេះដែរ។

៦. Somi
នាងចូលចិត្តស្លៀកពាក់បែបយុវវ័យ គួរឲ្យស្រឡាញ់ និងងាយៗ។

ស្ទីលបែបនេះវាសាកសមសម្រាប់យុវវ័យ ដែលចង់សាកល្បងការតុបតែងខ្លួន វាមើលទៅស្រស់ស្អាត និងមិនជ្រុលហួសពេក។



របៀបស្លៀកពាក់របស់ Somi៖ ស៊កអាវរបស់អ្នកគ្រប់ពេលទៅក្នុងសំពត់ ឬខោខូវប៊យជើងស្ទើរ ព្រមទាំងពាក់ស្បែក ជើងកីឡាទៀតជាការស្រេច។

៧. Shuahua (G)I-DLE)

នាងចូលចិត្តស្លៀកពាក់បែបពេញនិយម និងប្លែក។ សម្លៀកបំពាក់របស់នាងភាគច្រើនមានពណ៌ភ្លឺៗ និងកាលីប។

របៀបស្លៀកពាក់របស់ Shuahua៖ ពាក់អាវដែលមានម៉ូតរំភាយច្រើន និងមានលាយពណ៌ប្លែក សាកល្បងប្រើម៉ូត ប្លែកៗបញ្ចូលគ្នា វាអាចចេញមកស្រស់ស្អាតខ្លាំងទៀតផងក៏មិនដឹង៕
