ជប៉ុន៖ ជាយូរមកហើយ មនុស្សជំនាន់ដើមអាចធ្វើដំណើរពីតំបន់អាស៊ី ទៅដល់ទឹកដីអាមេរិក ដោយសារតែមានដីបានភ្ជាប់រវាងទឹកដីទាំងពីរ ហើយគេជឿថា ដាយណូស័រក៏នឹងធ្វើដំណើរតាមវិធីនេះដូចគ្នា ដែលអនុញ្ញាតឲ្យពួកវា បន្តត្រួតត្រាដែនដីទៅកាន់តំបន់ប៉ែកខាងជើង កាលពី៧០លានឆ្នាំមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកជំនាញខាងផ្នែកសត្វបុរាណបាននិយាយថា ដាយណូស័រថ្មីមួយត្រូវបានគេរកឃើញ នៅលើកោះហុកកៃដូប្រទេសជប៉ុន ក្នុងឆ្នាំ២០១៩ ដែលត្រូវបានគេហៅថា Kamuysaurus ដែលជាខ្សែស្រឡាយជាមួយពូជស៊ីរុក្ខជាតិជាអាហារ Edmontosaurus។
ការស្រាវជ្រាវថ្មីបានបង្ហាញថា ក្រុមត្រកូលដាយណូស័រ Edmontosaurs ប្រហែលជាបានឆ្លងកាត់ផ្លូវពីតំបន់អាស៊ីទៅតំបន់អាមេរិក និងបានសម្របខ្លួនទៅនឹងបរិយាកាសតំបន់អាក់ទិកផងដែរ។ សត្វដែលបានធ្វើដំណើរទៅកាន់អាមេរិកខាងជើង បានវិវឌ្ឍទៅជាប្រភេទ Edmontosaurus ហើយសត្វផ្សេងទៀតដែលបន្តស្នាក់នៅលើទឹកដីអាស៊ី និងបន្តដំណើរទៅប្រទេសជប៉ុនត្រូវបានជឿថា បានវិវឌ្ឍក្លាយជាប្រភេទ Kamuysaurus។
បើយោងតាមសម្ដីរបស់អ្នកស្រាវជ្រាវផ្នែកសត្វបុរាណ លោក Yoshitsugu Kobayashi នៃសារមន្ទីរសាកលវិទ្យាល័យ Hokkaido ក្នុងប្រទេសជប៉ុន និងជាអ្នកនិពន្ធការសិក្សាដែលបានចេញផ្សាយនៅថ្ងៃពុធ ក្នុងទិនានុប្បវត្តិ PLOS ONE បានឲ្យដឹងថា៖ «វាគួរឲ្យចាប់អារម្មណ៍ណាស់ ក្នុងការគិតថា ពួកវាទំនងជាបានធ្វើដំណើរលើដីដែលជាស្ពានភ្ជាប់ទ្វីបទាំងពីរ រវាងអាស៊ីនិងអាមេរិក ដើម្បីចំណាកស្រុក តាមរបៀបស្រដៀងគ្នានឹង ថនិកសត្វ រមាស ចៀម និងមនុស្ស សម័យដើម»៕