ភ្នំពេញ៖ កញ្ញា ខ្លឹម ស្រីគា ជាអតីតបវរកញ្ញា Miss Grand Camodia ឆ្នាំ ២០១៧ ដែលស្ត្រីមួយរូបធ្លាប់បានតំនាងឲ្យកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិទៀតផង។ បច្ចុប្បន្ន នាងបានចូលប្រឡូកក្នុងវិស័យសិល្បៈ និង ទទួលបានបទពិសោធន៍ការងារជាច្រើន ក្នុងនោះមានទាំងបទពិសោធន៍ការសម្តែង ក៏ដូចជាការបង្ហាញម៉ូតជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយឈានជើងចូលសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកនេះ នាងក៏បានទទួលបានតំណែងជាតួឯក សឹងតែគ្រប់រឿងផងដែរ។ ដោយនាងមានទាំងរូបសម្ផស្សស្រស់ស្អាត មានកម្ពស់ខ្ពស់ស្រឡះ ជាពិសេសនាងមានទាំងទេពកោសល្យអាចសម្ដែងបានយ៉ាងល្អ។
ជាមួយគ្នានេះដែរ ថ្មីៗនេះនាងបានធ្វើឲ្យទស្សនិក ក៏ដូចជាអ្នកគាំទ្ររបស់នាងផ្ទាល់ មើលរូបនាងសឹងតែមិនស្គាល់ទៅហើយ ដោយនាងបានរៀបចំ និង តុបតែងខ្លួន ស្លៀកនៅឈុតបែបបុរាណ មើលទៅពិតជាសាកសមជាមួយនាងយ៉ាងខ្លាំង មិនតែប៉ុណ្ណោះកាន់តែធ្វើឲ្យសម្រស់នាងស្រស់ស្អាត និង លេចធ្លោជាងមុន ទោះបីជាមួយរយៈពេលមុននេះ នាងហាក់ឡើងគីឡូស្រឺតៗ មានសាច់ជាងមុន៕
សូមទស្សនារូបភាពខាងក្រោម៖