អ្នកជំនាញសុខភាពនៃប្រទេសអូស្រ្តាលី បានលើកឡើងថា ក្នុងរយៈពេលមួយថ្ងៃ ការចេញឱ្យត្រូវពន្លឺព្រះអាទិត្យ ត្រឹមរយៈពេលពី ៥ ទៅ១០នាទី នឹងជួយពង្រឹងប្រព័ន្ធការពាររាងកាយ ឬប្រព័ន្ធភាពស៊ាំបានយ៉ាងល្អ ហើយក៏ជាចំណែកមួយជួយការពារយើងពី ហានិភ័យជំងឺដែលបង្កដោយវីរុសផ្សេងៗ ពិសេសជំងឺបង្កដោយវីរុសផ្លូវដង្ហើម COVID-19ផងដែរ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកស្រីវេជ្ជបណ្ឌិត Rachel Neale អ្នកជំនាញផ្នែកសិក្សាមហារីកស្បែក នៃប្រទេសអូស្រ្តាលីបានឱ្យដឹងថា ពន្លឺនៃព្រះអាទិត្យបានជួយឱ្យស្បែក និងរាងកាយផលិតវីតាមីនD បានគ្រប់គ្រាន់ជាគុណប្រយោជន៍មិនគួរមើលរំលង។ លោកស្រី ក៏បានបន្ថែមទៀតថា កង្វះកម្រិតវីតាមីន D នៅក្នុងខ្លួន នឹងអាចបង្កជាឱកាស ដែលអាចឱ្យមេរោគមកយាយីប្រព័ន្ធការពាររាងកាយយើងបានដោយងាយ។
ដោយផ្អែកតាមការស្រាវជ្រាវលើអ្នកជំងឺប្រមាណ ៧ម៉ឺននាក់ អ្នកដែលមានកង្វះវីតាមីន D គឺមានការឈឺរ៉ាំរៃជាងអ្នកដែលទទួលបានវីតាមីន D គ្រប់គ្រាន់។
ជាមួយបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិតខាងលើ ក៏បានណែនាំ ឱ្យឆ្លៀតទៅទទួលបានពន្លឺព្រះអាទិត្យយ៉ាងហោចណាស់៥នាទី តាមរយៈសកម្មភាពផ្សេងៗ ដូចជាការទៅហាត់ប្រាណ ការធ្វើដំណើរដើម្បីទទួលបានប្រយោជន៍ពីការជំរុញភាពសកម្ម នៃប្រព័ន្ធស៊ាំនៃរាងកាយនោះ។
ដោយឡែក ការប្រើថ្នាំលេប វីតាមីនD លោកស្រីវេជ្ជបណ្ឌិតអូស្រ្តាលីខាងលើ បានបន្ថែមថា គួរប្រើសម្រាប់តែ អ្នកដែលគ្មានពេលវេលាគ្រប់គ្រាន់ ឬមិនអាចចេញទៅខាងក្រៅប៉ុណ្ណោះ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet