កូរ៉េខាងត្បូង៖ កាលពី៦ឆ្នាំមុន នៅលើបណ្តាញសង្គមអ៊ីនធឺណែតបានបង្ហោះនូវសារមួយ ដែលបង្ហាញអំពីគំនិតរបស់សមាជិកម្នាក់ៗទៅកាន់គ្នាទៅវិញទៅមក ហើយក៏ទទួលបាននូវការចាប់អារម្មណ៍ជាខ្លាំងចំពោះចម្លើយដែលពួកគេបានឆ្លើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចម្លើយរបស់ពួកគេបានបង្ហាញពីភាពស្មោះត្រង់ និងគំនិតពិតប្រាកដដែលពួកគេគិតចំពោះគ្នាទៅវិញទៅមក ហើយថ្ងៃនេះយើងនឹងមកដឹងទាំងអស់គ្នាថា គំនិតស្មោះត្រង់ទាំងនោះគឺអ្វីខ្លះ។
Jin

RM: គាត់ជាមនុស្សពូកែនិយាយ។ ជានិច្ចកាលគាត់មិនសូវចូលចិត្តខ្វល់ច្រើន និងមិនសូវចេញមុខចេញមាត់ ហើយគាត់ក៏តែងតែដឹងពីព្រំដែនរបស់ខ្លួន ព្រមទាំងគោរពច្បាប់នោះបានយ៉ាងល្អ។ ពេលខ្លះខ្ញុំក៏ធ្លាប់ឆ្ងល់ដែរថាគាត់ពិតជា អាយុច្រើនជាងគេមែនឬអត់ បន្ថែមពីលើនោះគាត់ក៏តែងតែមានមោទនភាពលើស្នាដៃធ្វើម្ហូបរបស់ខ្លួនខ្លាំងផងដែរ។ គាត់ពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់។
Jungkook: គាត់ជាមនុស្សម្នាក់ដែលមានទំនុកចិត្តលើខ្លួនឯង ហើយថ្មីៗនេះគាត់កាន់តែមានទំនុកចិត្តលើខ្លួនឯងជាងមុនទៀត។
J-Hope: គាត់ជាមនុស្សចូលចិត្តស្អាត និងមើលថែខ្លួនឯងយ៉ាងល្អ ហើយក៏ជាមនុស្សមានរបៀប និងមានតម្លៃម្នាក់។ ប៉ុន្តែថ្មីៗនេះគាត់ដូចជាចេះខឹងតិចៗហើយ នៅពេលដែលគាត់ខឹង អ្វីក៏គាត់មើលមិនឃើញដែរ។
V: កុំជឿនូវអ្វីដែលគាត់និយាយ។
Suga: គាត់ចូលចិត្តភាពស្ងប់ស្ងាត់ និងយកចិត្តទុកដាក់លើខ្លួនឯងយ៉ាងល្អ ហើយគាត់តែងតែធ្វើការងារអ្វីមួយមាន របៀបត្រឹមត្រូវរបស់គាត់។
Jimin: គាត់ពូកែខ្មាស់អៀនជាងគេនៅក្នុងក្រុម ហើយគាត់មើលទៅដូចជាក្មេងច្រើនជាងមនុស្សចាស់។ គាត់ក៏ជាមនុស្សដែលការគិតជ្រៅ និងមានចិត្តល្អ គ្រាន់តែពេលខ្លះគាត់អួតមុខមាត់ខ្លួនឯងជ្រុលបន្តិច។
Suga

Jin: គេចូលចិត្តសម្ងំនៅលើគ្រែ ហើយតែងតែជួយផ្តល់យោបល់ល្អៗជានិច្ច។ វាជារឿងគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ថា តើគេបានគំនិតល្អៗទាំងនោះមកពីណា?
J-Hope: គាត់ជាមនុស្សម្នាក់ដែលឡូយ និងរឹងមាំំម្នាក់។ គាត់ធ្វើជាមិនសូវខ្វល់ ប៉ុន្តែការពិតគាត់មានការខ្វល់ខ្វាយច្រើន គាត់មើលទៅដូចជាមិនសូវចេះប្រយ័ត្នប្រយែង ប៉ុន្តែមានរបៀបខ្លាំងណាស់។
V: គាត់សម្បូរចំណេះដឹងល្អៗ ឡូយ ហើយអស្ចារ្យបំផុតពេលនៅលើឆាក។ ភាពល្ហិតល្ហៃដែលគាត់តែងតែមាន គឺជាអ្វីដែលកែប្រែមិនបាន។
Jungkook: គាត់មើលទៅដូចជាលោកតា ប៉ុន្តែមហិច្ឆតារបស់គាត់នៅក្នុងបទចម្រៀងគឺមិនមែនជារឿងលេងសើច នោះទេ គាត់មានចំណេះដឹងច្រើន តែគាត់គឺនៅតែដូចជាលោកតាដដែល។
RM: គាត់ពូកែអៀន និងមានចំណេះដឹងច្រើន។ គាត់ដូចជាលោកតា ហើយគាត់តែងតែធ្វើខ្លួនជាមនុស្សឡូយប៉ុន្តែ គាត់ចង់ឲ្យគេស្រឡាញ់ខ្លួនខ្លាំងណាស់ ចូលចិត្តតន្ត្រី ក្បាលរឹង ហើយក៏ងប់ងល់នឹងតន្ត្រីខ្លាំងដែរ។ គាត់អាចនិយាយពី អ្វីដែលខ្លួនចង់បាននៅចំពោះមុខមនុស្សគ្រប់គ្នា ហើយគាត់ក៏មាន ស្ទីលក្នុងការតែងខ្លួនល្អផងដែរ។
Jimin: គាត់និយាយច្រើនណាស់នៅចំពោះមុខគ្រប់គ្នា ហើយក៏គ្មានអ្នកណាអាចបញ្ឈប់គាត់បានដែរ។ ខ្ញុំគិតថាគាត់ ចូលចិត្តឲ្យគ្រប់គ្នានៅក្នុងក្រុមស្រឡាញ់គាត់។
RM

J-Hope: គេជាមនុស្សមិនចេះប្រយ័ត្នប្រយែង និងមិនសូវរស់រវើកនោះទេ ពូកែមើលថែអ្នកដទៃ និងតែងតែធ្វើឲ្យអ្នក ដទៃមានអារម្មណ៍ថាអាណិត។
Jin: គេដូចជាតួសម្តែងម្នាក់ឈ្មោះថា sseureki នៅក្នុងរឿងភាគ Reply គេពិតជាដូចខ្លាំងណាស់។
V: ប្រសិនបើមាននរណាម្នាក់យកចម្រៀងចេញពីគាត់ ចរិករបស់គាត់នឹងប្រៀបដូចជាតួអង្គនៅក្នុងរឿង Reply 1994 ដូច្នោះដែរ។
Suga: គេជាមនុស្សមានភាពប្រយ័ត្នប្រយែងក្នុងការធ្វើការងារ ហើយគិតច្រើនអំពីអ្វីដែលអ្នកដទៃគិតចំពោះខ្លួន។
Jungkook: គាត់ពូកែ តែក៏មិនសូវឆ្លាតក្នុងពេលតែមួយ តែយ៉ាងណាក៏ដោយក៏គាត់នៅតែឆ្លាត ហើយគាត់តែងតែធ្វើ ឲ្យបាក់បែករបស់របរជាច្រើនដងផងដែរ។គាត់ពូកែបំផុតទាក់ទងនឹងតន្ត្រី។
Jimin: អ្វីដែលគ្រប់គ្នានិយាយគឺសុទ្ធតែត្រូវទាំងអស់ គាត់ពូកែអៀន មិនសូវចេះប្រយ័ត្ន ហើយប្រែប្រួលអារម្មណ៍ទៅ តាមថ្ងៃ ហើយគាត់ពូកែមើលថែសមាជិកក្រុមបំផុត។
J-Hope

Jin: ភាពពោរពេញដោយក្តីសង្ឃឹម និងរីករាយ មិនមែនគ្រាន់តែជារូបភាពខាងក្រៅនោះទេ ប៉ុន្តែជាចរិកពិតរបស់គេ។ អ្នកណាក៏ដោយដែលនៅជាមួយគេ តែងតែមានភាពសប្បាយរីករាយ អ្នកទ្រាំមិនសើចមិនបាននោះទេ ទោះជារឿងនោះមិនសមនឹងសើចក៏ដោយចុះ។
V: ខ្ញុំតែងតែនិយាយលេងថាភាពរីករាយទាំងនោះគឺជាការសម្តែង ហើយខ្ញុំរំខានគាត់រាល់ថ្ងៃ ប៉ុន្តែវាជាការពិតដែលថា ចរិតពិតរបស់គាត់គឺពិតជាស្រស់ស្រាយ និងគិតអ្វីបែបវិជ្ជមាន។
RM: គេចូលចិត្តញ៉ាំទឹកមុននឹងធ្វើអ្វីទាំងអស់ ពេលខ្លះខ្ញុំក៏មិនសូវយល់ពីគំនិតរបស់គេដូចគ្នា។ ពេលខ្លះគេមិនសូវសប្បាយចិត្ត ហើយពេលខ្លះក៏សប្បាយចិត្ត តែគឺគេ និង Jin ដែលតែងតែជួយដល់ខ្ញុំ។ គេតែងតែជាមនុស្សគោរពពាក្យសម្តីរបស់ខ្លួន។
Jungkook: គាត់ជាមនុស្សធ្វើឬកច្រើន គាត់ពោរពេញដោយក្តីសង្ឃឹម និងមានភាពរីករាយច្រើន ប៉ុន្តែគាត់ក៏មានផ្នែកងងឹតរបស់គាត់ផងដែរ តែទោះជាយ៉ាងណាក៏ដោយក៏ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តដែលគាត់នៅតែស្រស់ស្រាយបែបនេះ។
Suga: គេមានសមត្ថភាពធ្វើឲ្យអ្នកនៅជុំវិញខ្លួនរីករាយ ហើយក៏សម្បូរមនុស្សចូលចិត្តគេដូចគ្នា។ ខ្ញុំសឹងតែរកចំណុចមិនល្អរបស់គេមិនឃើញសោះឡើយ។
Jimin: គាត់ចូលចិត្តលេងច្រើន ហើយរករឿងប្អូនៗ។ នៅក្នុងក្រុមគាត់ជាអ្នកដែលមានភាពសប្បាយរីករាយ និង ស្រស់ស្រាយជាងគេ ប៉ុន្តែគាត់ក៏ពូកែអៀនផងដែរ។
V

Jin: គេមើលទៅដូចជាចម្លែក ហើយក៏មើលទៅដូចជាសម្តែង។ គេតែងតែសួរជាមុនសិនមុននឹងធ្វើអ្វីមួយ ហើយក៏លេងច្រើនផងដែរ។
J-Hope: គេចូលចិត្តសួរច្រើន ហើយបើសួរពីចរិតរបស់គេ គឺសុំមិនមានចម្លើយ។
RM: អ្ហឹម...គឺសុំមិនមានចម្លើយ។
Jungkook: គាត់គឺជាបងរបស់ខ្ញុំ ប៉ុន្តែខ្ញុំពិតជាមិនដឹងថាត្រូវនិយាយអ្វីពីគាត់នោះទេ។
Suga: គេមានចរិតដូចកូនក្មេងបន្តិច បើធៀបនឹងអាយុរបស់គេ។ គេមិនសូវខ្វល់ពីគំនិតរបស់អ្នកដទៃទាក់ទងនឹងគេប៉ុន្មាននោះទេ។
Jimin: គេមិនសូវខ្វល់ពីគំនិតរបស់អ្នកដទៃ ហើយក៏ចូលចិត្តនិយាយដោយបើកចំហ។ គេជាមនុស្សស្រស់ស្រាយ ហើយពេលខ្លះក៏តាមគេមិនទាន់ ចូលចិត្តលេងសើចច្រើន ហើយដូចជាកូនក្មេងអ៊ីចឹង។
Jimin

Jin: គេគួរឲ្យស្រឡាញ់ ប៉ុន្តែក៏ចូលចិត្តឆ្លងព្រំដែន ហាក់ដូចជាកូនឆ្កែព្យាយាមឆ្លងរបងដូច្នេះឯង។ គេបដិសេធអ្នកដទៃមិនបាន ព្រោះគេមានចិត្តល្អខ្លាំងពេក។
RM: គេខ្មាស់អៀនច្រើន ចិត្តល្អ ហើយក៏គោរពអ្នកដទៃ។ គេអាចជាមិនសូវអៀនខ្មាសដូចជាអ្នកគិតនោះទេ ហើយចូលចិត្តខោអាវ និងចូលចិត្តតុបតែងឲ្យអ្នកដទៃ គេពូកែឆ្លើយសំណួរ ប៉ុន្តែមិនសូវពូកែធ្វើសកម្មភាព។ ពេលខ្លះក៏ក្បាលរឹង ហើយតែងតែធ្វើអ្វីមួយអស់ពីចិត្តពីថ្លើម។
Suga: គេស្តាប់បង្គាប់បងៗ ហើយក៏ជាមនុស្សដែលស្អប់មិនបាន លើសពីនេះគេក៏ព្យាយាមរស់នៅឲ្យបានល្អបំផុតតាមដែលអាចធ្វើបាន។
J-Hope: គេជាមនុស្សល្អ ហើយស្តាប់បង្គាប់ មានមហិច្ឆតាច្រើន និងតែងតែធ្វើអ្វីមួយឲ្យចប់ចុងចប់ដើម ហើយគេស្តាប់បង្គាប់ខ្ញុំជាងគេ និងមានអត្តចរិតល្អ។
Jungkook: គាត់តែងតែធ្វើអ្វីមួយយ៉ាងយកចិត្តទុកដាក់ ហើយក៏ជាប្រភេទមនុស្សពូកែអៀន មានក្រុមឈាម A។ ជាមនុស្សក្បាលរឹង និងមិនចូលចិត្តចាញ់។
V: គេគួរឲ្យស្រឡាញ់ ហើយក៏ចេះខឹងដែរ។ គេជាមិត្តដែលគួរឲ្យទុកចិត្ត និងស្មោះត្រង់ ខ្ញុំនិយាយជាមួយគេច្រើនជាងគេ ហើយក៏អាចនិយាយបានគ្រប់រឿង។
Jungkook

Jin: គេមើលទៅប្រាកដប្រជា តែខ្ញុំគិតថាវាគ្រាន់តែការសម្តែង ហើយគេមិនពូកែខាងបដិសេធអ្នកដទៃនោះទេ។
RM: គេមានគំនិតផ្ទាល់ខ្លួន និងមិនចូលចិត្តប្រើសម្លៀកបំពាក់ឡូកឡំជាមួយអ្នកណា សូម្បីតែពេល បោកគក់ក៏មិនធ្វើ រួមជាមួយអ្នកដទៃដែរ។ គេមានភាពខ្មាសអៀនបែបជាប្អូនពៅ ហើយក៏ព្យាយាមធ្វើដូចជាមនុស្សប្រុសម្នាក់ ប៉ុន្តែគេគួរឲ្យស្រឡាញ់ខ្លាំងណាស់ មានឆន្ទះមោះមុតតែមានរយៈពេលខ្លី ចូលចិត្តជំទាស់ពេលខ្លះ តែនៅតែគួរឲ្យស្រឡាញ់។
J-Hope: គេជាប្អូនពៅ ហើយមិនចូលចិត្តស្តាប់បង្គាប់ មានចរិតល្អ។
V: និយាយតាមត្រង់គេដូចជាខ្ញុំខ្លាំងណាស់ ហេតុនេះមិនមានចម្លើយនោះទេ។
Suga: គេនៅតែដូចជាកូនក្មេង ព្រោះតែគេក្មេងជាងគេ ប៉ុន្តែគេតែងតែបែកចែកច្បាស់ជានិច្ចនូវអ្វីដែលគេចូលចិត្ត និង មិនចូលចិត្ត។
Jimin: គេមានចិត្តល្អ ហើយមិនដឹងអី ប៉ុន្តែមិនសូវពូកែបញ្ចេញអារម្មណ៍ប៉ុន្មានោះទេ។ដូចនេះហើយទើបគេគួរឲ្យស្រឡាញ់ គេគឺជារបស់ខ្ញុំ។
ចម្លើយទាំងនេះគឺធ្វើនៅឆ្នាំ២០០៤ ហើយវាក៏កន្លងផុតមករយៈពេល៦ឆ្នាំទៅហើយ ពីមួយឆ្នាំទៅមួយឆ្នាំ ចម្លើយទាំង នោះនៅតែមានភាពប្រហាក់ប្រហែលគ្នាបែបនេះរហូត ហើយវាប្រហែលជាអាចប្រែប្រួលខ្លះទៀតនៅពេលដែលពួកគេ មានអាយុកាន់តែច្រើន តែទោះជាយ៉ាងណាក៏ដោយ ក៏អ្នកគាំទ្រនៅតែជឿថាពួកគេនឹងនៅតែជួយគ្នាទៅវិញទៅមក ហើយក៏នៅក្បែរគ្នាជានិច្ច៕