កូរ៉េខាងត្បូង ៖ ជារឿងមួយ ដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់ហ្វេនៗ ដោយសារតែអតីតសមាជិកក្រុម Wonder Girls គឺ Hyelim ស្រាប់តែប្រកាស កាលបរិច្ឆេទនៃកម្មវិធីមង្គលការរបស់នាង ជាមួយនឹងបុរសម្នាក់ ដែលគេស្គាល់ថាជា អត្តពលិកតៃក្វាន់ដូ គឺលោក Shin Min Chul។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងផលិតកម្មគ្រប់គ្រងតារាស្រី Hyelim បានបង្ហើបឲ្យដឹងថា គូស្នេហ៍មួយគូនេះ នឹងបញ្ចប់ឈ្មោះជាសង្សាររយៈ ៧ ឆ្នាំ ហើយនឹងចាប់ផ្តើមជីវិតជាប្ដីប្រពន្ធវិញម្ដង ដោយពួកគេនឹងរៀបការជាមួយគ្នា នៅថ្ងៃទី ៥ ខែកក្កដា ខាងមុខនេះ។
នេះបញ្ជាក់ថា Hyelim និង Shin Min Chul បានទាក់ទងគ្នា តាំងពីកំឡុងឆ្នាំ ២០១៣ មកម្ល៉េះ ប៉ុន្តែទំនាក់ទំនងរបស់ពួកគេ ទើបតែបើកចំហរជាសាធារណៈ នៅខែមីនា ឆ្នាំ ២០២០ ហើយពេលនេះ ក៏ស្រាប់តែប្រកាសរៀបការតែម្ដង៕
ទស្សនារូបភាពខាងក្រោម ៖