អីយ៉ាស! Beckham ចង់បានខ្សែប្រយុទ្ធជួរមុខ ម្នាក់នេះពី Man UTD ទៅលេងឲ្យក្រុមខ្លួន

//s5.kh1.co/9c/9c8165bcec3e3acab2435a1baa7c03b29ea43500.jpg
កីទ្បា

 ២៨-មេសា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

Beckham ចង់បាន Alex Sancehz ពី Man UTD ទៅលេងឲ្យក្រុមខ្លួននៅសហរដ្ឋអាមេរិក Inter Miami

អាមេរិក៖ ម្ចាស់ក្លិប Inter Miami លោក David Beckham ត្រូវបានរាយការណ៍មក​ ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរបស់អតីតក្លិបគេធ្លាប់លេង Manchester United កីឡាករ Alex Sanchez។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Alex Sanchez
កីឡាករ Alex Sanchez

នៅរដូវកាល ២០១៩-២០ នេះ Sanchez បានចំណាយពេលវេលា ក្រោមកិច្ចសន្យានៃការខ្ចីជើងនៅទឹកដីអ៊ីតាលីជាមួយ Inter Milan ប៉ុន្តែក្រុមរបស់លោក Conte មិនមានចេតនាក្នុងការទិញយករូបគេផ្ដាច់នោះទេ ដ្បិតកីឡាកររូបនេះបង្ហាញទម្រង់លេងមិនសូវល្អ ដោយសារតែមានបញ្ហារបួសច្រើន។

កីឡាករ Alex Sanchez
កីឡាករ Alex Sanchez

បើតាម Gazzetta dello Sport បានចុះផ្សាយថា ក្លិប Inter Miami គ្រោងនាំយក Sanchez នៅពេលគេផុតសុពលភាពខ្ចីជើងជាមួយ Inter Milan ពោលគឺនៅកំឡុងទីផ្សាររដូវក្ដៅខាងមុខ។ លោក David Beckham ត្រូវបានគេដឹងថា កំពុងតែសម្លឹងមើលក្នុងការនាំយកកីឡាករឆ្នើមៗដើម្បីលើកកិត្តិនាមរបស់ក្លិប។

សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា Snachez ទើបតែទិញខុនដូមួយ កាលពីពេលថ្មីៗនេះ នៅក្នុងរដ្ឋ Florida ដែលនៅជិតនឹងមូលដ្ឋានរបស់ Inter Miami ថែមទៀត។

កីឡាករ Alex Sanchez
កីឡាករ Alex Sanchez

គួរឲ្យដឹងដែរថា Sancehz ចូលលេងឲ្យ Inter Milan ក្នុងរដូវកាលនេះបាន១៦ប្រកួត រកបានគ្រាប់បាល់តែ១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៣លើកប៉ុណ្ណោះ៕

ប្រភព SportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T