មីយ៉ាន់ម៉ា៖ ប្រទេសមីយ៉ាន់ម៉ាមានព្រៃលាតសន្ធឹងដ៏អស្ចារ្យនៅតាមឆ្នេរសមុទ្រទូលំទូលាយ វប្បធម៌ចម្រុះ ប្រាសាទដែលពោរពេញទៅដោយបរិយាកាសល្អ និងក្រុមជនជាតិភាគតិចរាប់មិនអស់ដែលកំពុងរស់នៅ ហើយប្រទេសមីយ៉ាន់ម៉ាគឺប្រៀបបានដូចជាមនុស្សយក្សកំពុងដេក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយប្រសិនបើអ្នកមានគម្រោង ចង់ទៅទេសចរនៅប្រទេសនេះកន្លែងអាថ៌កំបាំងទាំង ៥ ដែលត្រូវទៅទស្សនាក្នុងអំឡុងពេលដំណើរកម្សាន្តរបស់អ្នក នៅឆ្នាំ ២០២០ មានដូចជា៖
១. Keng Tung (Kyaingtong)
Keng Tung ជាតំបន់ទេសចរណ៍មួយដែលស្ថិតនៅឆ្ងាយពីចំណុចប្រសព្វភាគខាងជើងឈៀងខាងកើតនៃរដ្ឋ Shan State ដែលជាកន្លែងដែលប្រទេសមីយ៉ាន់ម៉ាប្រសព្វជាមួយប្រទេសថៃ ឡាវ និង ចិន។ Keng Tung ជាតំបន់ដាច់ស្រយាលដែលអាចចូលទៅដល់បានតាមមធ្យោបាយជាក់ស្តែងតែមួយគត់ពីប្រទេសផ្សេងៗទៀតគឺតាមជើងហោះហើរ ទោះបីវាអាចទៅដល់ដោយផ្លូវពីច្រកព្រំដែនថៃនៅ Mae Sai ក៏ដោយ។
ទីក្រុងនេះមានការទាក់ទាញ ចំណាប់អារម្មណ៍ជាច្រើនរួមមាន៖ ព្រះពុទ្ធរូបធំៗ វត្តប្លែកៗ និងប្រភពទឹកក្តៅមួយចំនួន ប៉ុន្តែអ្វីដែលត្រូវធ្វើ នៅទីនោះគឺរីករាយនឹងឱកាសដ៏ល្អសម្រាប់ដើរកម្សាន្តទៅកាន់ភូមិជនជាតិភាគតិចនៅតំបន់ជុំវិញនោះ។ ក្នុងនាមជាទីក្រុងមួយក្នុងចំណោមទីក្រុងសំខាន់បំផុតរបស់ប្រជាជន Shan វាក៏ជាកន្លែងដ៏ល្អមួយ ដើម្បីភ្លក់រសជាតិអាហារ Shan ដែលល្បីថាល្អ និងឆ្ងាញ់បំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

២. Chin State
Chin State ដែលមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា និងបង់ក្លាដែសនៅភាគខាងលិចប្រទេស មីយ៉ាន់ម៉ា។ វាគឺជាតំបន់ក្រីក្របំផុតមួយរបស់ប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុត និងមានប្រជាជនតិចជាងគេ ហើយមានតិចតួចណាស់ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ។ ទោះយ៉ាងណាក្ដី Chin State គឺជាតំបន់មួយដែលមានកុលសម្ព័ន្ធនិយាយភាសាជាច្រើន ហើយមានព្រៃខៀវស្រងាត់ និងភ្នំដាច់ស្រយាល។
ការដើរលេងទៅកាន់ភូមិជនជាតិភាគតិចនៅជុំវិញទីក្រុង Mindat និងកំពូលភ្នំដែលល្បីជាងគេនៅលើភ្នំនោះផ្តល់ជូននូវទេសភាពដ៏ស្រស់ត្រកាលនៃទីជនបទដែលនៅជុំវិញ។ នៅជិត Kanpetlet ជាទីប្រជុំជនដែលមានកន្លែងស្នាក់នៅសមរម្យ និងជាកន្លែងដ៏ល្អសម្រាប់សម្រាកមុនពេលឡើងភ្នំ។

៣. Naga Self-Administered Zone
តំបន់នៅភាគពាយព្យនៃប្រទេសមីយ៉ាន់ម៉ាដែលមានព្រំប្រទល់ជាប់នឹងរដ្ឋណាហ្កាលែន (Nagaland) ដ៏តូចរបស់ឥណ្ឌា។ វាជាទឹកដីរបស់កុលសម្ព័ន្ធផ្សេងៗគ្នាដែលចែករំលែកវប្បធម៌ និងប្រពៃណីស្រដៀងគ្នា យ៉ាងទូលំទូលាយដែលបង្កើតបានជាប្រជាជនណាហ្គា។ នេះគឺជាតំបន់ក្រីក្របំផុត និងពិបាកធ្វើដំណើរចូលទៅដល់ មួយផ្សេងទៀតរបស់ប្រទេសម៉យ៉ាន់ម៉ា ហើយក្រុមកុលសម្ព័ន្ធនៅទីនោះរក្សាទំនៀមទម្លាប់ចាស់តាមរយៈពិធីបុណ្យដ៏រស់រវើក រ៉ូបប្លែកៗ និងរបៀបរស់នៅបែបប្រពៃណីរបស់ពួកគេដែលនៅសេសសល់មិនត្រូវបានប៉ះពាល់ ដោយពិភពខាងក្រៅ។
កុលសម្ព័ន្ធទាំងនេះខ្លះធ្លាប់ជាអ្នកប្រមាញ់សកម្មនាពេលថ្មីៗនេះដូចជាឆ្នាំ ១៩៦៩ ប៉ុន្តែសព្វថ្ងៃ ពួកគេកាន់តែស្វាគមន៍ និងរួសរាយរាក់ទាក់ហើយដំណើរទៅកាន់ទឹកដីកំណើតដែលគេមិនសូវស្គាល់នឹងក្លាយជាបទពិសោធន៍មួយដែលមិនអាចបំភ្លេចបាននៃដំណើរកម្សាន្តណាមួយទៅកាន់ប្រទេស មីយ៉ាន់ម៉ា។

៤. Dawei
ទីក្រុងកំពង់ផែមួយនេះស្ថិតនៅលើឆ្នេរ Andaman ភាគនិរតីរបស់ប្រទេសមីយ៉ាន់ម៉ានៅក្នុងតំបន់ Tanintharyi គឺសម្រាប់អ្នកដែលធុញទ្រាន់នឹងឆ្នេរដែលមានចំនួនច្រើនហួសប្រមាណនិងរមណីយដ្ឋាននៃប្រទេសជិតខាងថៃ និងដែលកំពុងស្វែងរកអ្វីដែលស្រស់ស្អាត។
ភ្ញៀវទេសចរណ៍អាចទៅដល់ទីក្រុង Dawei បានដោយផ្លូវគោក ពីព្រោះផ្លូវថ្នល់ឥឡូវនេះត្រូវបានបើកសម្រាប់ភ្ញៀវអន្តរជាតិ ឬ ប្រសិនបើអ្នកចង់សន្សំសំចៃពេលវេលា អ្នកអាចហោះហើរពីទីក្រុង Yangon មកតែម្ដង។ នៅពេលទៅដល់ទីនោះអ្នកនឹងមានកន្លែងស្នាក់នៅល្អៗ ដែលលាតសន្ធឹងតាមឆ្នេរខ្សាច់ មានភោជនីយដ្ឋានតាមឆ្នេរខ្សាច់សាមញ្ញ មានវត្តមួយចំនួនតូចដើម្បីទៅទស្សនា និងកន្លែងអាថ៌កំបាំងជាច្រើនផ្សេងទៀត។


៥. Mergui Archipelago
ប្រសិនបើអ្នកធ្លាប់សិក្សាផែនទីប្រទេសមីយ៉ាន់ម៉ាអ្នកប្រហែលជាបានកត់សម្គាល់ឃើញឆ្នេរខ្សាច់ដែលនៅភាគខាងត្បូង។ ទោះយ៉ាងណាសម្រស់ដ៏ស្រស់បំព្រងនៃឆ្នេរខ្សាច់ដែលមានសោភ័ណភាព និងសមុទ្រដែលថ្លាដូចកញ្ចក់នៃកោះ Mergui Archipelago ទំនងជានៅឆ្ងាយពីអ្វីដែលអ្នកធ្លាប់ស្រមៃទៅទៀត។ កោះទាំងនេះត្រូវបានបើកសម្រាប់ភ្ញៀវទេសចរបរទេសចាប់តាំងពីឆ្នាំ ១៩៩៧ មក។
ទោះបីវាត្រូវបានបើកជាបណ្តើរៗក៏ដោយ ក៏ប្រទេសមីយ៉ាន់ម៉ានៅតែភ្ញៀវទេសចរណ៍អន្តរជាតិភាគច្រើន មិនសូវបានស្គាល់ ហើយសូម្បីតែតំបន់ទេសចរណ៍ដែលមានប្រជាប្រិយបំផុតដូចជា៖ Bagan, Mandalay និង Inle Lake ក៏ទទួលបានភ្ញៀវទេសចរតិចតួចដែរ៕

ប្រភព៖ The Myanmar Times