ភ្នំពេញ៖ ប្រិយមិត្តអ្នកអាន ច្បាស់ជាបានស្គាល់តារាស្រីវ័យក្មេង អាង សុជាតា ដែលនាងជាតារាសម្ដែងមួយរូបមានប្រជាប្រិយភាពខ្លាំង ជាពិសេសនាងមានទេពកោសល្យខ្ពស់ អាចសម្ដែងបានយ៉ាងល្អ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ តារាស្រីវ័យក្មេងរូបនេះ នាងជាកូនស្រីតារាសម្ដែង ដែលចូលចិត្តលេងតួកាចគឺ អ្នកនាង សឿន ផាភួង។ បើក្រឡេកមកមើលពីរុបសម្រស់របស់ អាង សុជាតា វិញ ឃើញថានាងពិតជាមានមុខមាត់ស្រស់ស្អាត មិនចាញ់ម្ដាយឡើយ ជាពិសេសការរៀបចំខ្លួននាង ពិតជាឃ្យូតៗ ស្រស់ស្អាតគ្រប់ពេលតែម្ដង។
ជាពិសេស នៅពេលដែលនាង កាន់តែធំពេញរូបពេញរាង សម្រស់របស់នាង ក៏កាន់តែស្រស់ស្អាតខ្លាំងលើសដើម ខណៈវិស័យសិល្បៈ កាន់តែឡើងកូដជាងមុនទៅទៀត ធ្វើឲ្យហ្វេន នឹកស្មានមិនដល់ ពីការវិវត្តន៍ខ្លួន ពីក្មេងស្រីតូច មកក្លាយជា តារាវ័យក្មេង កំពុងមានប្រជាប្រិយភាពបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖