ថៃ៖ កាលពីថ្ងៃ ១៤ ខែមេសា កន្លងទៅនេះ តារាសម្ដែងប្រុសលំដាប់ជួរមុខ របស់ប្រទេសថៃ លោក Art Phasut បានធ្វើឲ្យហ្វេនៗ មានការកោតសរសើរគ្រប់ៗគ្នា ក៏ព្រោះតែលោក បានធ្វើអំពើល្អក្នុងសង្គមមួយ ដោយបានជិះម៉ូតូមួយក្រុម យកម៉ាស អាល់កុលលាងដៃជាច្រើន យកទៅចុះចែកជូន ជនដែលនៅតាមដងផ្លូវនានា ដែលពួកគាត់ខ្វះខាត គ្មានលទ្ធភាពទិញ ខណៈជំងឺ Covid-19 កំពុងតែវាយប្រហារខ្លាំងឡើងៗនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ អ្វីដែលគេចាប់អារម្មណ៍ និងមានអ្នកសម្ដែង នូវការមិនពេញចិត្តមួយចំនួន ទៀតនោះគឺ អំឡុងពេលដែល Art ជិះម៉ូតូ ចុះចែកម៉ាស នោះគឺ លោក មិនបានពាក់មួកសុវត្ថិភាពនោះទេ ជាហេតុធ្វើឲ្យហ្វេនៗមួយចំនួន មិនពេញចិត្តត្រង់ចំណុចនេះផងដែរ។ តែទោះយ៉ាងណា ក៏តារាប្រុសរូបនេះ បានសុំទោសទៅកាន់ អ្នកគាំទ្រវិញផងដែរ ដោយលោកបានបកស្រាយថា៖
សុំទោសដែលមិនបានពាក់មួកសុវត្ថិភាព។ ដោយសារតែគាត់ មិនបានជិះលឿននោះទេ ហើយដោយសារតែត្រូវការប្រាស្រ័យទាក់ទង ជាមួយអ្នកនៅតាមដងផ្លូវ ហើយបើសិនជា នៅពេលយើងពាក់មួកសុវត្ថិភាពទៅ មនុស្សទាំងនោះ ពូកគាត់អាចនឹងតក់ស្លុតជាខ្លាំង នៅពេលឈប់ម៉ូតូ ចុះចែកម៉ាសដល់ពួគគាត់
ក្នុងនោះផងដែរ យើងឃើញថា មានអ្នកចូលបញ្ចេញមតិសរសើរ ចំពោះទឹកចិត្តដ៏ល្អរបស់តារារូបនេះ ជាច្រើនផងដែរ ហើយនេះក៏មិនមែនជា លើកទីមួយទេ ដែលតារាប្រុសរូបនេះ ធ្វើអំពើល្អទាំងនេះ ព្រោះកាលពីពេលកន្លងទៅ លោកក៏បានធ្វើជាច្រើនហូរហែរមកហើយដែរ៕
ទស្សនារូបភាពខាងក្រោម!!!










